Connect with us

ព័ត៌មានជាតិ

លោក​ ហេង​ វ៉ាន់ដា​៖​ សូមកុំ​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ក្លាយជា​ទីជម្រក​នៃ​ជំងឺ​កូ​វីដ​ឲ្យ​សោះ​

បានផុស

នៅ

​ខណៈពេលដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជ​ន​ បើក​ដំណើរការ​សាលា​ឡើងវិញ​នោះ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​សិ​ក្សា​កម្ពុជា ​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​ត្រូវ​គោរព​ទៅតាម​ស្តង់ដា​អ​នា​ម័​យ​របស់​ក្រសួង​អប់រំ​យុវជន​និង​កី​ឡា​ និង​ធ្វើយ៉ាងណា​កុំ​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ក្លាយ​ជាទី​ជម្រក​នៃ​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ហេង ​វ៉ាន់ដា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថានសិក្សា​កម្ពុជា​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ធ្នូ​នេះ​ដោយបាន​ស្នើ​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​ ចាប់ពី​មតេយ្យ​សិក្សា​រហូត​

​ដល់​ឧ​ត្ត​មសិ​ក្សា​ បើក​សាលា​ឡើងវិញ​ទៅតាម​កាលបរិច្ឆេទ​ស្របតាម​ការអនុញ្ញាតរ​បស់​ក្រសួង​អប់រំ​ចាប់​ពីពេលនេះ​តទៅ​។​

​លោក​បាន​បន្តថា​ ប៉ុន្តែ​ត្រូវតែ​គោរព​ទៅតាម​ស្តង់ដា​អនាម័យ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ពិ​សេស​អនុសាសន៍​របស់​សម្តេច​៣​ការពារ​ និង​៣​កុំ​។​

​លោក​បាន​បន្ថែមថា​ វិធានការណ៍៣ការពារ រួមមាន​ ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់ ​និង​គម្លាត​សុវត្ថិភាព​សង្គម​ និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ឱ្យបាន​គ្រប់គ្នា​និង​នៅ​គ្រប់​ទីកន្លែង​។​ ចំពោះ​៣​កុំ​វិញ​រួមមាន​ កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​និង​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ​ កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​ កុំ​ឱប​គ្នា​នៅពេល​ជួបគ្នា​។​

​លោក​បាន​ណែនាំ​ទៀតថា​ «​លៃ​យ៉ាណា​កុំ​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​របស់​យើង ​ក្លា​យ​ជាទី​ជម្រក​ឬ​ផ្ទុក​នៃ​ជំងឺ​កូ​វីដ​ឲ្យ​សោះ ​ទាំងអស់គ្នា​យើង​ត្រូវ​ចូលរួម​ទាំងអស់​អស់​គ្នា​»​។​

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ​ បានចេញ​សេចក្តីណែនាំ​មួយ​ដោយ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​បើក​ដំណើរការ​ឡើងវិញ នៅ​ចាប់ពី​ថ្ងៃនេះ​តទៅ​បន្ទាប់ពី​បិទ​បញ្ចប់​ព្រឹត្តិការណ៍«​សហគមន៍​២៨​វិច្ឆិកា​»​។​ ប៉ុន្តែ​ក្រសួង​អប់រំ​តម្រូវ​ជា​ចាំបាច់ ឲ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ ត្រូវ​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើង​វិញ ក្នុង​បរិបទ​កូ​វីដ​១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​។ ក្នុងករណី​ចាំបាច់​ត្រូវ​ពាក់​ម៉ាស​ការពារ​នៅក្នុង​បរិវេណ​របស់​គ្រឹះស្ថានសិក្សា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹងថា​ នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​ចំនួន​៦៦៦​សាលា ​ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៤០០​សាលា​និ​ង​តាម​ខេត្ត​ចំ​នួ​២៦៦​សាលា​។​

​លោក​ ហេង ​វ៉ាន់ដា​ បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ស​មា​គម​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ជា​សមាជិក​ចំ​នួ​ន​១០៥​សាលា​ ក្នុងនោះ​មាន​សាលា​កម្រិត​ចំណេះ​ទូទៅ​មាន​ចំនួន​៦០​សាលា​មាន​សិស្ស៣០​ម៉ឺន​នាក់​និង​កម្រិត​ឧ​ត្ត​មសិ​ក្សា​ចំនួន​៤៥​សាលា​ មាន​និស្សិត​ប្រមាណ​២៥​ម៉ឺន​នាក់​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម