ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​

Published

on

​​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អនុញ្ញាតិ​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់​​រំ​បណ្ដុះបណ្ដាល​បច្ចេកទេ​ស​និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ចាប់ពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ២០២០​នេះ​តទៅ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹ​ង​ថា​ ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នេះ​ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​បាន​បិទ​បញ្ចប់​។​

​ក្រសួង​បាន​បន្តថា ​«​ដោយ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​បាន​បិទ​បញ្ចប់​ក្រសួង​សម្រេច​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃ​ជូន​ដំ​ណឹង​នេះ​តទៅ​»​។​

​ក្រសួង​បាន​បញ្ជាក់ថា ​ប៉ុន្តែ​គ្រឹះស្ថាន​នីមួយៗ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​និង​តាម​ការណែនាំ​របស់​ក្រ​សួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​ថា​ហេតុ ៕​

អត្ថបទ ៖ សំអឿន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services