Connect with us

ព័ត៌មានជាតិ

ការ​ប្រកួត​ជើង​ឯក​ទូក​ថ្នាក់​ជាតិ ​និង​ពាន​រង្វាន់​ សម្តេច​ក្រឡា​ហោម ស ខេង នឹង​ធ្វើ​នៅ​ខេត្ត​កណ្តាល​នា​ដើម​ឆ្នាំ​២០២១

បានផុស

នៅ

សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា នឹង​ជ្រើសរើស​ខេត្តកណ្តាលធ្វើជា​ម្ចាស់ផ្ទះរៀបចំ​ប្រកួត​កីឡា​ទូក​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ និង​ពានរង្វាន់​សម្តេច ក្រឡាហោម ស ខេង លើក​ទី​៧ នៅ​មាត់ទន្លេបាសាក់ ក្រុង​តាខ្មៅ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បាន​បញ្ជាក់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ២០២០ និង​ពាន​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៧ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​តាំងពីដើម​ខែធ្នូ ឆ្នាំ​២០២០​មកម្ល៉េះ ប៉ុន្តែ​ដោយសារ​ព្រឹ​ត្ត​ការណ៍៣​វិច្ឆិកា និង​ព្រឹត្តិការណ៍​សហ​គម២៨​វិច្ឆិកា ទើប​ធ្វើ​ឲ្យ​សហព័ន្ធ​សម្រេច​ពន្យា​ពេលរង់ចាំ​ស្ថានភាព​កូ​វីដ​-១៩ស្ងប់ស្ងាត់ ​ទើប​រៀបចំប្រកួត​ជាថ្មី ។​

អគ្គលេខាធិការរង​រូបនេះ អះអាងថា ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មានការ​ថមថយ​យ៉ាងណាក្តី ក៏គណៈកម្មការ​រៀបចំ​ការប្រកួត នៅតែ​អនុវត្ត​ទៅតាម​វិធាន​សុ​វត្តិភាព​របស់​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់​ក្រសួង​អប់រំ ដោយ​ប្រុង​ប្រយ​ត្ន័ ដើម្បី​ទប់ស្កាត់​ការពារ​ការឆ្លង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ ។​

ការប្រកួត​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ២០២០ និងពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៧ គ្រោង​នឹង​រៀបចំ​ថ្ងៃ​ទី ២៩ ធ្នូ​ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​មាត់ទន្លេ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ មាន​ភូមិភាគ​ចំនួន​៥​ចូលរួមដូចជា ភូមិភាគ​និរតី ភូមិភាគ​បឹង​ទន្លេសាប ភូមិភាគ​វាលរាប ភូមិភាគ​ឦសាន​ និង​ភូមិភាគ​រាជធានី​ភ្នំពេញ ៕​

អត្ថបទ ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម