Connect with us

ព័ត៌មានជាតិ

ឆ្លង​ឆ្នាំ​មិន​បាច់​ភ័យ​ខ្លាច ​ព្រោះ​កម្លាំង​អាវុធហត្ថ​រាជធានី ការពារ​សុវត្ថិភាព​ជូន​ពេញ​២៤​ម៉ោង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​របស់​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា ដើម្បី​រក្សា​បាន​នូវ​ភាព​កក់ក្តៅ​ដូច​ឆ្នាំ​មុនៗ​បន្ត​ទៀត​នោះ​ កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​ បាន​ត្រៀមខ្លួន​ធ្វើជា​របង​ដ៏​រឹងមាំ​ សម្រាប់​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២០ ឈាន​ចូល​ឆ្ថាំ​ថ្មី ២០២១​ឲ្យ​បាន​ល្អ​ប្រសើរ​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ដដែល​បាន​បន្ត​ថា ​រយៈពេល​ជា​២​សប្តាហ៍​មក​ហើយ​កម្លាំង​អាវុធ​ទូទាំង​រាជធានី​ បាន​ត្រៀម​នូវ​ផែនការ​នៃ​កិច្ចការពារ​រួម​នឹង​ការរៀបចំ​នូវ​សម្ភារៈ​បច្ចេកទេស ​សម្រាប់​ជា​មធ្យោបាយ​ចេញ​ប្រតិបត្តិការ​រួចជាស្រេច ​ក្នុង​ការ​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ​សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២០ ឈាន​ចូល​ឆ្នាំ​២០២១​ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​ឆ្នាំមុនៗ​ ដោយ​ក្នុង​នោះ​បាន​ត្រៀម​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ តាំង​ពីមុន​រហូត​បញ្ចប់​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​។ នេះ​ជា​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​អាវុធហត្ថ​ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​សប្បាយ​នានា ​និង​ទៅ​ជួបជុំ​បងប្អូន​នៅ​ស្រុកកំណើត​ដោយ​សុវត្ថិភាព​។​

ទន្ទឹមនឹង​នេះ​ដែរ​ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​ មិន​ត្រូវ​ភ្លេច​ពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ នោះ​ឲ្យ​សោះ​ដោយ​ត្រូវតែ​អនុវត្ត​ដំបូង​គេ​បំផុត​ គឺ ពាក់​ម៉ាស់ គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង​រួម​នឹង​ការ​ធ្វើ​អនា​ម័​យ​ជាប្រចាំ​ទើប​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​ចេញ​បទបញ្ជា​បែបនេះ​ជាប្រចាំ ​ខណៈ​ពេល​ចេញ​ត្រួតពិនិត្យ​កម្លាំង​និង​សម្ភារៈ​បច្ចេកទេស​យន្តយាន​គ្រប់​ប្រភេទ​ ដែល​ត្រូវ​ប្រចាំការ​តាម​គោលដៅ ជាច្រើន​កន្លែង​រាល់ថ្ងៃ រួម​នឹង​ការពិនិត្យ​មើល​ភាព​ទទួលខុសត្រូវ​រួម​ក្នុង​ការ​បង្ការ ការពារ ទប់ស្កាត់​បទល្មើស​ដើម្បី​រក្សា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​អនុវត្តន៍​នូវ​ភារកិច្ច​ដូចខាងលើ​រួចមក​នោះ​ កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ បាន​រៀន​បំប៉ន​ក្បាច់​គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ចេញ​ល្បាត​ក្បួន​ម៉ូតូ ឡាន​តាម​ដង​ផ្លូវ​ ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុង​នោះ​ដែរ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំ​ង​មួន​បំពេញ​កាតព្វកិច្ច​បន្ត​ក្នុងនាម​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​ ដោយ​ភាព​ស្មោះត្រង់​មិន​គិត​នឿយហត់​ ឬ​យប់​ថ្ងៃ​ឡើយ​ពិសេស​ឱកាស​ឈប់សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​នេះ​ ដែល​កម្លាំង​អាវុធហត្ថ​ទាំងអស់​បន្ត​ពង្រឹង​រក្សា​សន្តិសុខ​ ដោយ​កិច្ចការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម