Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Zuellig Pharma និង Sanofi បាន​អបអរសាទរ ទិវា​ឱសថ​ការី​ពិភពលោក ​ក្រោម​ប្រធានបទ ការទទួល​សេវា​ពី​ឱសថការី គឺជា​អត្ថន័យ​នៃ​ការស្រលាញ់​ខ្លួនឯង​

បានផុស

នៅ

​ភ្នំពេញ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ ២០២២ ក្នុង​ឱកាស​នៃ​ការ​ប្រា​ព្ធ​ទិវា​ឱសថ​ការី​ពិភពលោក ក្រុមហ៊ុន Zuellig Pharma ដែលជា​ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​ឱ​សថ និង​ផលិតផល​សុខភាព​នៅក្នុង​ទ្វីបអាស៊ី ជាមួយនឹង​ដៃគូរ​យុទ្ធសាស្ត្រ​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ក្រុមហ៊ុន​Sanofi រួមគ្នា​បង្កើត​កម្មវិធី​អាហារ​សាមគ្គី​ជូន​ឳ​សថ​ការី ដែល​ពួកគាត់​ដើរតួរ​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ការថែទាំ​សុខភាព​កាន់តែ​ងាយស្រួល ដល់​ប្រជាជន​កម្ពុជា នៅ​រាត្រី​នោះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ដែលមាន​ឱសថការី​ចូលរួម​ប្រមាណ ២០០ នាក់​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ទូទាំង​ពិភពលោក ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​ឱសថការី​ទាំងអស់ សម្រាប់​ការខិតខំ​ប្រឹងប្រែង និង​ការលះបង់​របស់​ពួកគេ​ក្នុងការ​រួមចំណែក​ដល់​ការថែទាំ​សុខមាលភាព និង​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​។​តួយ៉ាង​ក្រុមហ៊ុន​ង​Zuellig Pharma និង​Sanofi បានរួម​គ្នា​អបអរ​ទិវា​ឳ​សថ​ការី​ពិភពលោក ឆ្នាំនេះ ដើម្បី​រួមចំណែក​តាមរយៈ​កិច្ចសហការ និង​ផ្សារភ្ជាប់​ទំនាក់ទំនង​យូរអង្វែង​ជាមួយ ឳ​សថ​ការី នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទិវា​ឳ​សថ​ការី​ពិភពលោក​ឆ្នាំ ២០២២ ក្រោម​កា​រៀបចំ​របស់​ក្រុមហ៊ុន Zuellig Pharma​និង​Sanofi ផ្តោតលើ​ប្រធានបទ «​ការទទួល​សេវា​ពី​ឱសថការី គឺជា​អត្ថន័យ​នៃ​ការស្រលាញ់​ខ្លួនឯង​» ជា​អត្ថន័យ​មួយ​ដែល​ប្រជាជន​កម្ពុជា​អាច​ទទួលបាន​សេវា​ពី​ឱសថការី​នៅតាម​ឱសថស្ថាន​នានា​ទូទាំងប្រទេស ដែល​បញ្ចាក់​ឲ្យ​ឃើញថា ពួកគាត់​អាច​ទទួលបាន​សេវា​នៃ​ការស្រលាញ់​ខ្លួនឯង​កាន់តែ​ប្រសើរឡើង នេះ​ជាការ រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​សហគមន៍ និង​ក្នុង​ភពផែនដី​។ ឳ​សថ​ការី បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព​នៅ​ជុំវិញ​ពិភពលោក​។ លើសពីនេះ​ឳ​សថ​ការ​មាន​តួនាទី​ចូលរួមចំណែក​យ៉ាង​វិជ្ជមាន​ដល់ សុខុមាលភាព​បុគ្គល ពោលគឺ​ការថែទាំ​ខ្លួនឯង​។ ការថែទាំ​ខ្លួនឯង​ជា​រៀងរាល់ឆ្នាំ​សន្សំ​បានការ​ចំណាយ​រហូតដល់ 119 ពាន់​លាន ហើយ​មានការ​សន្សំ​ពេលវេលា​ផ្ទាល់ខ្លួន (​ម៉ោង​) រហូតដល់ 11 ពាន់​លាន​។

ប្រធានបទ​ទិវា​ឱសថការី​ពិភពលោក​ឆ្នាំនេះ​”​ការទទួល​សេវា​ពី​ឱសថការី គឺជា​អត្ថន័យ​នៃ​ការស្រលាញ់​ខ្លួនឯង​” ដែល​នឹងធ្វើ​បច្ចុប្បន្នភាព និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុងការ​លើកកម្ពស់​ការ​ស្រលាញ់​ខ្លួនឯង ថែទាំ​ខ្លួនឯង សហគមន៍ និង​ភពផែនដី​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រជាជន​គ្រប់រូប​។​

​ការ​ប្រារព្ធ​កម្មវិធី​នៅ​ឆ្នាំនេះ​គូសបញ្ជាក់​ពី​តួនាទី​របស់​ឱសថការី​ក្នុងការ​អនុម័ត និង​បណ្តុះបណ្តាល​វិស័យ​សុខាភិបាល និង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការអនុវត្ត​ល្អ​ក្នុង​ឱសថស្ថាន និង​ការថែទាំ​ខ្លួនឯង​កាន់តែ​ប្រសើរឡើង​នៅក្នុង​សហគមន៍​របស់​យើង​។

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​វាគ្មិន​កិត្តិយស​រួមមាន លោក Tejasvi Sharma ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Zuellig Pharma លោក​ឱសថ​ការី អ៊ា​វ តារា​រ័ត្ន តំណាង​សមាគម​ឱសថការី​កម្ពុជា (PAC) និង​ជាម​ន្ត្រី​ត្រួតពិនិត្យ​ឱសថ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ និង​បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង សង្កត់ធ្ងន់​លើ “​ការអនុវត្ត​ល្អ​ក្នុង​ឱសថស្ថាន​។

ហើយ​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​វេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេស និង​ជា​ប្រធាន​ផ្នែក​សួត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​សួត​កម្ពុជា បាន​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព​និង​វិធីសាស្ត្រ​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង តាមរយៈ​ទទួល​សេវា​ពី​ឱសថការី​ក្នុងពេល​មាន​រោគសញ្ញា​ស្រាល​។​

​ក្រុមហ៊ុន Zuellig Pharma និង​Sanofi នៅតែ​បន្ត​គាំទ្រ​និង​ពង្រីក​យុទ្ធនា​ការអប់រំ​ផ្សេងៗ​ដែល​ធានាថា ការចូលរួមចំណែករ​បស់​ពួកយើង​នឹង​បន្ត​ធ​ជួយ​ធ្វើឱ្យ​ការថែទាំ​សុខភាព​កាន់តែ​ងាយស្រួល ដល់​ប្រជាជន​កម្ពុជា​។

ព័ត៌មាន​បន្ថែម​អំពី Zuellig Pharma សូម​ចូលទៅ​កាន់ https://www.zuelligpharma.com/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១៨ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម