Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋាភិបាល​បាន​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់​ដើម្បី​ជួយ​សម្រាល​បន្ទុក​ក៏ដូចជា​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជួន​ដល់​បងប្អូន​កម្មករ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ចុះ​នៅ​សៀ​ល​ថ្ងៃទី​២៩​ធ្នូ​នេះ​បាន​ឲ្យ​ដឹងថា ក្រសួង​ការងារ​បានផ្តល់​ប្រាក់ឧបត្ថម្ភ​លើក​ទី​៤៣​ជូន​បងប្អូន​កម្មករ​និយោជិត​សរុប​ចំនួន ៣ ១៤០ នាក់ នៅ​រោងចក្រ សហគ្រាស​ចំនួន ៥ ក្នុង​វិស័យ​កាត់ដេរ​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ដោយសារ​កូ​វីដ​១៩​។

ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​នោះ​១៥២០០០​រៀល​ស្មើនឹង​៣៨​ដុល្លារ​សម្រាប់​ព្យួរ​មាន​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​៤៤​ថ្ងៃ​និង​៣០៤០០០​រៀល​ស្មើនឹង​៧៦​ដុល្លារ​សម្រាប់​ការព្យួរ​មាន​រយៈពេល​ចាប់ពី​៥១​ថ្ងៃ​ឡើងទៅ​។

នៅ​ថ្ងៃទី​២៩​ធ្នូ​នេះ​ដែរ ​ក្រសួង​ការងារ​ក៏​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​លើក​ទី​៤៤​ជូន​បងប្អូន​កម្មករ​និយោជិត​សរុប​ចំនួន ៤ ៨៣៨ នាក់ នៅ​រោងចក្រ សហគ្រាស​ចំនួន ២៨ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ដោយសារ​ជំងឺ​កូ​វីដ​១៩​។

កម្មករនិយោជិត​ទាំងនេះ​នឹង​ទទួល​បាន​ចំនួន​៦​ម៉ឺន​រៀល​ស្មើនឹង​១៥​ដុល្លារ​អាមេរិក​សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ពី​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។ ​១២​ម៉ឺន​រៀល​ស្មើនឹង​៣០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​១១​ថ្ងៃ​ដល់​២០​ថ្ងៃ​។​១៦​ម៉ឺន​រៀល​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​១​ខែ​។

ចំពោះ​បងប្អូន​កម្មករនិយោជិត​ដែល​ត្រូវ​ព្យួរ​រយៈពេល​២​ខែ​នឹងត្រូវ​បើក​ពីរលើក​ដោយ​លើក​ទី​២​នឹងត្រូវ​បើក​នៅ​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២១​ខាងមុខ​នេះហើយ​ការបើកប្រាក់​ឧបត្ថម្ភ​នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​ធនាគារ​ឯកទេស​វី​ង​។

ក្រសួង​បាន​រំលឹក​ថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង​។

ក្រសួង​បាន​បញ្ជាក់​ថា​ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ហើយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំងនោះ​មិនបាន​ទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ជាបន្ទាន់៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម