Connect with us

ព័ត៌មានជាតិ

ផ្លូ​វ​ជាតិ​លេខ​២​ម្តុំ​ចាក់អង្រែលើ​ធ្លាយ​ទុយយោ​ទឹក លិច​លើ​ដងផ្លូវ អាជ្ញាធរ​កំពុងរ​កមូ​ល​ហេតុ​

បានផុស

នៅ

​ភ្នំ​ពេ​ញ ៖ អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​២​ ម្តុំ​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​បាន​រង​ការលិចលង់ ​ហើយ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ស្តីពី​ការ​ធ្លាយ​ទុយយោ​ទឹក​នេះ​មកពី​មូលហេតុ​អ្វី​។

តាម​ប្រភព​ពី​លោក​ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម​បាន​ឲ្យ​ដឹង​ថា ​ទីតាំង​ដែល​រង​ការ​លិចលង់​នេះ​ គឺ​ស្ថិត​នៅក្នុង​ទឹកដី​សង្កាត់​ចាក់អង្រែលើ ​ពុំ​មែន​ជា​ទឹកដី​សង្កាត់​ចាក់អង្រែ​ក្រោម​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅសង្កាត់​ដដែល​បន្តថា ​ពេលនេះ​អង្គភាព​រដ្ឋ​ាករ​ទឹក​ស្វយ័ត​កំពុងធ្វើការ​ជួសជុល​ដែល​អាច​ទប់ស្កាត់បាន​។

ដោយឡែក​ទូរ​សព្ទ​លោក​កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ កម្ពុជា​ថ្មី​ខ​ល​ចូល​ប៉ុន្តែ​ពុំមាន​អ្នក​លើក​។ តាម​ប្រភពពី​អ្នកដំណើរ​បាន​និយាយ​ថា ​មូលហេតុ​ដែល​បង្ក​ឲ្យ​ធ្លាយ​ទុយយោ​ទឹកស្អាត​នេះ ​គឺ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​ដែលមាន​ចំណុះ​រាប់​តោន​ដែល​បាន​ដឹក​ចេញពី​ដេប៉ូ​ខ្សាច់​យក្ស​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែលើ​នេះ​។

អ្នកដំណើរ​និយាយ​ថា ​ពីមុនមក​ផ្លូវជាតិ​លេខ​២​នេះ​ធ្លាប់​ផ្ទុះ​ទុយយោ​បូម​ខ្សាច់​បង្ក​ឲ្យ​ហូរ​ដីខ្សាច់​ពេញ​លើផ្លូវ​។​ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​២៩​ខែធ្នូ​នេះ ​គឺ​ផ្លូវជាតិ​លេខ​២​រង​ការ​លិចលង់​ដោយសារតែ​ធ្លាយ​ទុយយោ​ទឹកស្អាត​របស់​រដ្ឋ​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម