Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​អប់រំ​ ៖ ​ក្រសួង​នៅតែ​បន្ត​អនុវត្ត​ការ​បង្រៀន​ និង​រៀន​៣​ថ្ងៃ​ក្នុង​១​សប្តាហ៍​ដដែល

បានផុស

នៅ

​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ ឆ្នាំ​សិក្សា​ថ្មី​នេះ ​ក្រសួង​នៅតែ​បន្ត​អនុវត្ត​ការ​បង្រៀន​និង​រៀន​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដដែល​ ដោយ​បែង​ចែក​ជា​ពីរ​វេន​រៀន​ឆ្លាស់គ្នា​ដោយ​ដាក់​សិស្ស​ក្នុង​មួយ​ថ្នាក់​ពី​៣០​ទៅ​៣៥​នាក់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​និង​មេដាយ​ការងារ​ជួន​ក្រុម​ការងារ​ផលិត​វីដេអូ​សម្រាប់​បង្រៀន​ពី​ចម្ងាយ​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ធ្នូ លោក បណ្ឌិត សភា ចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បន្ត​ថា​«​ក្រសួង​នឹង​រៀបចំ​ការសិក្សា​តាម​គន្លង​ថ្មី​ក្នុង​វិស័យ​អប់រំ​ គឺ​ការ​បន្ត​អនុវត្ត​ទៅតាម​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ដូចជា​រក្សា​អនាម័យ ការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​និង​រក្សា​គម្លាត​សុ​វត្តិភាព​សង្គម​ជាដើម »​។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​ ឆ្នាំ​សិក្សា​ថ្មី​ក្រសួង​នៅតែ​បន្ត​អនុវត្ត​ការ​បង្រៀន​និង​រៀន​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ដោយ​បែង​ចែក​ជា​ពីរ​វេន​រៀន​ឆ្លាស់គ្នា ​ដោយ​ដាក់​សិស្ស​ក្នុង​មួយ​ថ្នាក់​ពី​៣០​ទៅ​៣៥​នាក់​ប៉ុណ្ណោះ​។ ​លោករដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ លើសពី​នេះ​ទៀត​ ក្រសួង​នឹង​ណែនាំ​ឲ្យ​គ្រឹះស្ថាន​បឋមសិក្សា​ត្រូវ​អនុវត្ត​ការ​បង្រៀន​និង​រៀន​លើ​មុខវិជ្ជា​សិក្សា​គោល​ពីរ ​គឺ​ភាសា​ខ្មែរ​ និង​គណិតវិទ្យា​ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ព្រោះថា​ មុខវិជ្ជា​ទាំងពីរ​នេះ​ ត្រូវ​រៀន​ពី​មូលដ្ឋាន​ទៅ​មិន​អាច​រៀន​លោត​ផ្លោះ​បានទេ​ គឺ​ត្រូវ​រៀន​ឲ្យ​បាន​ពេញលេញ​ ដើម្បី​ឲ្យ​សិស្ស​ចេះ​សរសេរ​ចេះ​អាន​និង​ចេះ​គិត​លេខ​។​

​លោករដ្ឋមន្ត្រី​បាន​បន្ថែម​ទៀតថា ​សម្រាប់​មុខវិជ្ជា​សិក្សា​សង្គម​វិញ ​គឺ​បង្រៀន​តាម​បំព្រួញ​និង​សង្ខេប​ដោយ​គ្រូ​ជា​អ្នក​ជ្រើសរើស​មេរៀន​សំខាន់ៗ​និង​ស៊ីជម្រៅ​ទៅតាម​មេរៀន​។ ​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រសួង​នឹង​ចេញ​សេច​ក្តី​ណែនាំ​មួយ​ ស្តីពី​ដំណើរការ​ការសិក្សា​សិក្សា​ឆ្នាំ​ថ្មី​២០២០ ២០២១​នា​ពេល​ខាងមុខនេះ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ជាមួយគ្នានេះ​ដែរ ​ក្រសួង​នឹង​រៀបចំ​ធ្វើជា​មេរៀន​សង្ខេប​សំណួរ​និង​ចម្លើយ​និង​បោះពុម្ព​ជា​សៀវភៅ​តែ​ម្តង​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គ្រូ​ក្នុង​ការ​បង្រៀន​និង​សិស្ស​រៀន​ដោយ​ស្វ័យ​សិក្សា​ខ្លួនឯង​។ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​«​បើ​រៀបចំ​ជា​ក្រដាស​ប្រើ​បានតែ​មួយ​ពេល​ទេ​តែ​បើ​បោះ​ជា​សៀវភៅ​ប្រើ​បាន​យូរ​យ៉ាងតិច​បាន​ពី​៣​ទៅ​៤​ឆ្នាំ​ដែរ​»​។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ទន្ទឹមនឹងនេះ​ក្រសួង​ក៏​នឹង​បង្កើត​ឲ្យ​មាន​ជា​បន្ទុក​ឌីជីថល ​នៅ​តាម​គ្រឹះស្ថានសិក្សា ​ដោយ​ប្រមូល​វីដេអូ​ដែល​បាន​ថត​ទុក​កន្លងមក​រក្សា​ទុកជា​ឯកសារ​សម្រាប់​ឲ្យ​សិស្ស​អាច​រៀន​សូត្រ ​បាន​ដោយ​គ្រាន់តែ​ផ្តល់​កុំព្យូទ័រ​សម្រាប់​ផ្ទុក​ឯកសារ​ទាំងនោះ​។ គួរ​បញ្ជាក់​ថា ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​ថ្ងៃ​ទី​១១​ ខែ​មករា ​ឆ្នាំ​២០២១​ខាងមុខនេះ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អាជ្ញាធរ​ជាតិ​អប្សរា​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ស្មៅ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម