Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន ៣ រងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យមនុស្សស្លាប់ ៤ នាក់

បានផុស

នៅ

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងថា ជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានប៉ះពាល់ដល់ខេត្តចំនួន៣ធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លាប់៤នាក់ ប្រជាជនជាង១ម៉ឺនគ្រួសារ ដំណាំស្រូវ និងដំណាំរួមផ្សំជិត៣ម៉ឺនហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះថា រយៈពេលប៉ុន្មានថ្ងៃនេះមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់ និងមានបរិមាណទឹកភ្ញៀងមានកម្រិតច្រើនបានបង្កឱ្យមានការជន់លិចនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ ប៉ះពាល់៨ក្រុងស្រុក ស្មើនឹង២៨ឃុំសង្កាត់បណ្តាលឱ្យមនុស្សស្លាប់៤នាក់ដោយសារលង់ទឹក ប៉ះពាល់ប្រជាជនជាង៥០០០គ្រួសារ ជម្លៀសប្រជាជនទៅរកទីទួលសុវត្តិភាពជាង២០០គ្រួសារ ក្នុងនោះមានមួយចំនួនបានវិលត្រឡប់ទៅផ្ទះវិញជាបណ្តើរៗ ប៉ះពាល់ស្រូវជាង២៥០០០​ហិកតា ដំណាំរួមផ្សំជិត៦០០០ហិកតា លិចសាលារៀន៣៣កន្លែង និងវត្តអារាម១៦កន្លែង។

ខេត្តកំពង់ធំ ប៉ះពាល់៧ក្រុងស្រុក និងប៉ះពា់ល់ប្រជាជន១៥២០គ្រួសារ ក្នុងនោះជម្លៀសប្រជាជនទៅរកទីទួលសុវត្តិភាពចំនួន២២៦គ្រួសារ។ ខេត្តសៀមរាប ប៉ះពាល់៨ក្រុងស្រុក ស្មើ៤១ឃុំសង្កាត់ ប៉ះពាល់ប្រជាជនជិត៦០០០គ្រួសារលេចផ្ទះប្រជាជនជាង៣០០០ខ្នងជម្លៀសប្រជាជន២៩គ្រួសារលេចស្រូវជិត២ម៉ឺនហិកតានិងលេចសាលារៀន៤៨កន្លែង។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជានឹងរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ដែលអាចនឹងធ្វើឲ្យខេត្តមួយចំនួនបន្តរងជំនន់ទឹកភ្លៀង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម