Connect with us

ព័ត៌មានជាតិ

អង្គការអុកស្វាម​អំពាវនាវឱ្យរដ្ឋាភិបាល​ និងគ្រឹះស្ថានហិរញ្ញវត្ថុ​ធានាជួយការពារ​សិទ្ធិស្ត្រីដែល​ជាកសិករ និងកម្មករ​

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២នេះ ​ជួបពិភា​ក្សា​គ្នាដើម្បីកែលម្អជម្រើសគោលនយោបាយ ដែលបានស្នើឡើងស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព​ក្នុងវិស័យកសិពាណិជ្ជកម្មនៅតំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អង្គការអុកស្វាមធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាតុមូល ពហុភាគីស្តីពី “ការពង្រឹងហិរញ្ញវត្ថុប្រកបដោយ​ចីរភាព និងការទទួលខុសត្រូវក្នុងតំបន់អាស៊ាន” នៅរាជធានីភ្នំពេញ។ កិច្ចពិភាក្សាតុមូល​នេះ គាំទ្រដោយសម្ព័នហិរញ្ញវត្ថុយុត្តិធម៌ អាស៊ី (FFA) និងកម្មវិធីលើក​កម្ពស់យេនឌ័រ និងការវិនិយោគប្រកប​ដោយការ​ទទួលខុសត្រូវក្នុងវិស័យកសិពាណិជ្ជកម្មក្នុងតំបន់​អាស៊ីអាគ្នេយ៍ (GRAISEA)។

កិច្ចសន្ទនានេះ នឹងមានការចូលរួមពីតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងសង្គម​ស៊ីវិល ដើម្បីផ្តល់ធាតុចូលលើរបកគំហើញ និងអនុសាសន៍សំខាន់ៗនៅក្នុរបាយការណ៍រួមរបស់ FFA-GRAISEA ដែលមានចំណងជើងថា “Harvesting Inequality: ផលប៉ះពាល់លើសង្គម​នៃការវិនិយោគ​របស់គ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងវិស័យកសិពាណិជ្ជកម្មនៅអាស៊ី” ដើម្បីធ្វើសំយោគ និងកែលម្អគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព និងមានលក្ខណៈយេនឌ័រ​សម្រាប់​អាស៊ាន​ក្នុងខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា  “អង្គការអុកស្វាម សូមស្វាគមន៍ការចូលរួមរបស់អ្នកជំនាញជាន់ខ្ពស់មកពីរាជរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិលនៅក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធនេះ ដែលផ្តោតលើបញ្ហា​ហិរញ្ញវត្ថុប្រកប​ដោយចីរភាព និងមានលក្ខណៈយេនឌ័រក្នុងវិស័យកសិពាណិជ្ជកម្ម។

យោងតាមរបាយការណ៍ ‘Harvesting Inequality’ ៩៩.៨% នៃកម្មករជាស្ត្រីនៅក្នុង វិស័យកសិពាណិជ្ជកម្មកម្ពុជាស្ថិតក្នុងស្ថានភាពក្រៅប្រព័ន្ធ មានន័យថា ពួកគេមិនអាចទទួលបានអត្ថប្រយោជន៍ និងការការពារក្រោមច្បាប់ការងារនោះទេ។ ដូច្នេះ ពួកគេកាន់តែងាយរងគ្រោះទៅនឹងភាពក្រីក្ររ៉ាំរ៉ៃ ប្រាក់ឈ្នួលទាប ជំងឺ គ្រោះថ្នាក់ការងារ ការកេងប្រវ័ញ្ច និងការអនុវត្តប្រកបដោយគ្រោះថ្នាក់ក្នុងសង្គមផ្សេងៗទៀតជាច្រើន។

អង្គការអុកស្វាម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា វិស័យកសិពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុធានាថា សិទ្ធិស្ត្រីដែលជាកសិករ និងកម្មករ និងក្រុមជនដែលងាយរងគ្រោះដទៃទៀតទទួលបានការការពារ”។

កិច្ចសន្ទនាពហុភាគីចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដោយមានការចូលរួមពីវាគ្មិន​តំណាងជាន់ខ្ពស់មកពីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនៅក្នុងការសម្របសម្រួលភាពជាប្រធានរបស់កម្ពុជានៃកិច្ចប្រជុំកំពូលអាស៊ាន។

វាគ្មិនរួមមានលោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន លោក ម៉ី វ៉ាន់ រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធានាគារ អ.ស.ហ និងលោក ថេ ឈុនហាក់ អគ្គនាយក សមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។

បន្ទាប់ពីបទបង្ហាញពីរបកគំហើញ និងអនុសាសន៍សំខាន់ៗ ពីរបាយការណ៍ “Harvesting Inequality” សិក្ខាកាមនឹងពិភាក្សាអំពីប្រធានបទជាច្រើនដូចជា គណនេយ្យភាពសាជីវកម្មពាក់ព័ន្ធ​នឹងខ្សែចង្វាក់​តម្លៃកសិកម្ម និងកិច្ចផ្តួចផ្តើមអាស៊ានដូចជា វត្តិករសាស្ត្រអាស៊ាន ដែលជួយធានាហានិភ័យ​សង្គម​នៅ​ក្នុងវិស័យហិរញ្ញវត្ថុ។

លោកស្រី Bernadette Victorio ប្រធានកម្មវិធី ហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) មានប្រសាសន៍ថា “ការស្រាវជ្រាវរបស់យើងបង្ហាញថា ធនាគារមិនបានខិតខំធ្វើការឱ្យបានគ្រប់គ្រាន់ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិការងារក្នុងវិស័យកសិពាណិជ្ជកម្មនៅតំបន់អាស៊ីឡើយ។

ចាប់ពីខែមករា ឆ្នាំ២០១៦ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ការសិក្សារបស់យើងបានរកឃើញថា កសិពាណិជ្ជកម្មធំជាងគេចំនួន ១២៥ របស់អាស៊ានទទួលបានទឹកប្រាក់ចំនួន ២២.៦ ពាន់លានដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុសកល និងក្នុងតំបន់ ខណៈដែល ៩០% នៃកសិពាណិជ្ជកម្មទាំងនេះមិនបានយកចិត្តទុកដាក់លើបញ្ហានានាដែលទាក់ទងនឹង ការអនុវត្តការងារ ដោយមិនត្រឹមត្រូវ បញ្ហាតម្លាភាព និងគណនេយ្យភាព និងសមភាពយេនឌ័រនោះឡើយ។

ការសិក្សារបស់យើងក៏បានរកឃើញដែរថា គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥៤ កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអាស៊ីទាំង ១៣ ដែលស្ថិតក្រោមការសិក្សានេះ ទទួលបានពិន្ទុជាមធ្យម ២ ក្នុងចំណោម ១០ ចំពោះសមភាពយេនឌ័រ សិទ្ធិមនុស្ស សិទ្ធិការងារ និងតម្លាភាព និងគណនេយ្យភាព ដោយផ្អែកលើលក្ខណ​វិនិច្ឆ័យដែល​បានកំណត់​ដោយវិធីសាស្រ្តអន្តរជាតិនៃមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ (FFGI)។

រដ្ឋាភិបាលអាស៊ាន និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតែប្តេជ្ញាចិត្តថែមទៀតនៅក្នុង គោលនយោបាយ ក៏ដូចជាក្នុងការអនុវត្តជាក់ស្តែងដើម្បីគោរព និងលើកស្ទួយអនុសញ្ញាសិទ្ធិមនុស្ស អន្តរជាតិ និងនិយាមសកលស្ដីពីសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិស្ត្រី។”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម