Connect with us

ព័ត៌មានជាតិ

លោកជំទាវ ​ម៉ែន សំអន ​និង​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ចូលរួម​សាទរ​ចំពោះ​តំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុជា

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា ​និង​អធិការកិច្ច​ចូលរួម​អបអរសាទរ​អស់ពី​បេះដូង​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ដ៏​ប្រពៃ​ថ្លៃថ្លា​បំផុត​ សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចំពោះ​តំណក់​ប្រេង​លើកដំបូង​នៅ​កម្ពុជា​។ សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​មកពី​នយោបាយ​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​ ហ៊ុន ​សែន​ យ៉ាង​ប្រាកដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារលិខិត​ជូនពរ​និង​អបអរសាទរ​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​សម្តែង​នូវ​ការ​ត្រេកអរ​និង​អបអរសាទរ​អស់ពី​បេះដូង​ ដែល​មាន​ខ្លឹមសារ​ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​ក៏​ដូច​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​សូម​ចូលរួម​អបអរសាទរ នូវ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី ដែល​ទទួលបាន​ដំណក់​ប្រេង​លើកដំបូង នៅក្នុង​ថ្ងៃ​តែមួយ​ជាមួយ​ខួប​អនុស្សាវរីយ៍​លើក​ទី​២២ នៃ​ការអនុវត្ត​ជោគជ័យ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​។​

​អត្ថន័យ​នៃ​ការ​លិខិត​អបអរសាទរ​របស់​ក្រសួង​ដដែល​បាន​បញ្ជាក់​ថា ការ​ទទួលបាន​ដំណក់​ប្រេង​លើកដំបូង​នេះ ជាការ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត ជា​សក្ដានុភាព​មួយ ដែលនាំ​ឲ្យ​ប្រទេស​កម្ពុជា កាន់តែ​រីកចម្រើន សុខដុមរមនា ទោះបី​នៅ​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ក៏ដោយ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ម៉ែន សំអន​ និង​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ ថ្មីៗ​នេះ​អំពី​ចំណូល​ថវិកា​ដែល​ទទួល​បាន​មក​ពី​ដំណក់​ប្រេង​នេះ បានរួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​បម្រើ​លើ​វិស័យ អប់រំ និង​លើ​វិស័យ​សុខាភិបាល​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែន សំអន ​និង​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​លំអោន​ក​សយ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង ឡាយ ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធ​ពរជ័យ​បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ មហា​ប្រសើរ​គ្រប់ប្រការ​ជូន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ​ជាទី​ស្រលាញ់ សូម​បាន​សមប្រកប​នូវ​សុខ​ភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ​។ ក្នុង​ឱកាស​ឆ្នាំ​ចាស់ នឹង​ផ្លាស់​ចូល​ឆ្នាំថ្មី ឆ្នាំ​២០២១ យើងខ្ញុំ​សូម​គោរព​ជូនពរ សូម​ទទួល​បាន នូវ ពុទ្ធពរ ពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ បដិ ភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម