Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជិត ៣០០ គ្រួសារ​រងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកព្រះនេត្រព្រះទទួលបានអំណោយ​របស់សម្ដេចតេជោ ​

បានផុស

នៅ

ប្រជាពលរដ្ឋ​ជិត ៣០០ គ្រួសារ ​(២៧៨) ដែលទឹកជន់លិចផ្ទះ​នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង ១ គ្រួសារទទួលបានអង្ករ ១០ គីឡូក្រាម មី ១០ កញ្ចប់ ត្រីខ ៥ យួរ ទឹកស៊ីអ៊ីវ ៣ យួរ និង ទឹកត្រី ៣ យួរ តាមរយៈលោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងពេលចុះពិនិត្យស្ថានភាព ទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ និងទឹកជំនន់នៅភាគខាងកើត ស្រុក ព្រះនេត្រព្រះ ថ្ងៃទី ២៨ ខែកញ្ញា ២០២២។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ំ រាត្រី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា រូបលោកអមដំណើរលោកទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជាក់ស្តែងថា ផ្ទះប្រជាពលរដ្ឋលិចប៉ុន្មានគ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្តិភាពប៉ុន្មានគ្រួសារ ដើម្បីយកស្បៀងទៅចែកឲ្យផ្ទាល់ដៃ និងចែកបន្តបន្ទាប់ទៀតនៅស្រុកផ្សេងៗ ដែលរងគ្រោះដោយទឹកជំនន់។

ក្នុងការចុះពិនិត្យប្រជាពលរដ្ឋរងគ្រោះដោយជនន់ទឹកភ្លៀងនោះលោក អ៊ំ រាត្រីមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ នេះជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំងក្រុងស្រុកមួយចំនួនធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ ប្រជាពលរដ្ឋ លិចលងផ្ទះសម្បែង រងផលប៉ះពាល់ និងមានប្រជាពលរដ្ឋស្លាប់ដល់ទៅ៣នាក់ ក្មេង១នាក់។

លោក គន់ គីមមានប្រសាសន៍ដែរថា ដោយមើលឃើញអំពីទុក្ខលំបាក​របស់ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារទឹកជំនន់ទឹកភ្លៀងកំពុងខ្វះខាតស្បៀងខ្លាំង លោកនិងក្រុមការងារ​បានដឹកនាំ​អំណោយរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្បៀងសង្គ្រោះបន្ទាន់យកមក​ចែកឲ្យដើម្បីរួមចំណែកដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិនេះ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ត្រូវបានសមត្ថកិច្ច ៣ស្ថាប័ន មានកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងយោធា រដ្ឋបាលខេត្ត ក្រុង ស្រុកបានត្រៀមជួយដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋទាំងអស់ទៅដាក់ទីទួលសុវត្ថិភាពហើយ ប្រជាពលរដ្ឋខ្លះអាចនៅផ្ទះបណ្តោះអាសន្នបានក៏ធ្វើការចែកស្បៀងឲ្យហូបជាបណ្ដោះអាសន្នជាហូហែរផងដែរ។

លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ត្រូវចេះថែទាំសុខភាពសម្អាតអនាម័យ​ជុំវិញខ្លួនកែប្រែទម្លាប់អវិជ្ជមាន និងយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំដើម្បីការជំងឺឆ្លងនានាដូចជាកូវីដ១៩ជាដើម បើមានបញ្ហាសុខភាព សូមអញ្ជើញទៅពិគ្រោះពិនិត្យសុខភាព និងទទួលសេវា ឬថ្នាំសង្កូវនៅមណ្ឌលសុខភាពតាប៉ុននៃឃុំទឹកជោរ។

ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងមានអនាម័យឲ្យបានល្អគឺហូបស្អាតផឹក ស្អាតរស់នៅស្អាតត្រូវប្រុងប្រយ័ត្ន សត្វ អ សិរ ពិស ទិច ឬខាំ ជាងនេះទៀតការពារកូនចៅតូចៗ មនុស្សចាស់ជរាស្ត្រីមានផ្ទៃពោះកុំឲ្យលេង ឬចុះទឹកដោយគ្មាន មនុស្សធំពេញកម្លាំងនៅក្បែរដើម្បីបង្ការគ្រោះថ្នាក់ជជាយថាហេតុផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម