Connect with us

ព័ត៌មានជាតិ

តំបន់​អង្គរ​ អាច​នឹង​ក្លាយ​ជា​តំបន់​គ្មាន​ការ​បំភាយ​ផ្សែង​យានយន្ត

បានផុស

នៅ

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាពេលខាងមុខ មន្ត្រី​ពាក់ព័ន្ធ​អាចនឹងពិចារណា លើការដាក់​តំបន់រមណីដ្ឋានអង្គរ ឱ្យក្លាយជាតំបន់គ្មានការបំភាយផ្សែងយានយន្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ​បានប្រាប់ កម្ពុជាថ្មី ​ថា អាជ្ញាធរជាតិអប្សរា គ្រោងនឹង​លុបបំបាត់​ផ្សែងនៅតាមតំបន់អង្គរនាពេលខាងមុខ។អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ក្នុងពេល​បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងគិតគូរលើការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ សិន ខណៈការដោះ​ស្រាយ​លើបញ្ហាជាច្រើនទៀត  ​ក៏នឹងធ្វើឡើងនៅពេលខាងមុខដែរ។

សូមរំលឹកថា កាល​ពី​ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅ ក្រសួង​ទេសចរណ៍​ បាន​ប្រារព្ធ​ពិធីប្រគល់ពាន      បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់ម្ចាស់​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​ នៅក្នុងក្រុងសៀមរាប ។

​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែងបារី បានផ្តល់ផល​ប្រយោជន៍​យ៉ាងធំធេង ដល់អ្នកគ្រប់គ្រង ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ ព្រមទាំង​បុគ្គលិក និង​អតិថិជន ​ខណៈ​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរ នៅតាម​រមណីយដ្ឋាន​ផ្សេងៗ និង​តំបន់​ទេសចរណ៍​ ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​ មាន​​ផាសុកភាព ពេល​មក​ទស្សនា​ ដែលនេះជា​សក្ដានុពល​ក្នុង​ការ​បង្កើន​ចំណូល​ជាតិ​តាមរយៈការទាក់ទាញភ្ញៀវទេសចរ​៕

​អត្ថបទ ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម