Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ទំនុកបម្រុងដល់ពលរដ្ឋស្ម័គ្រចិត្ត​មករស់នៅតំបន់រុនតាឯក ឱ្យមានជីវភាព​ល្អប្រសើរ

បានផុស

នៅ

សៀមរាប៖ ពលរដ្ឋដែលយល់ព្រមរើលំនៅដ្ឋានពីមាត់ស្ទឹងសៀមរាប តំបន់១ និងតំបន់២ មករស់នៅតំបន់អភិវឌ្ឍភូមិ​ធម្មជាតិរុនតាឯក ឃុំរុនតាឯកស្រុកបន្ទាយស្រី ទទួលបានពូជមាន់ ចំណីមាន់ និងត្រីពីក្រុមការងាររបស់មន្ទីរ​កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី មឿន ណាក់ អាយុ៥៨ឆ្នាំ ជាពលរដ្ឋរស់នៅមាត់ស្ទឹងសៀមរាប បានស្ម័គ្រចិត្តរុះរើផ្ទះមកសង់លំនៅដ្ឋានទំហំ ២០​ x ៣០ម៉ែត្រ ដោយក្តីត្រេកអរនៅភូមិធម្មជាតិរន្ធតាឯក។អ្នកស្រីបន្តថា គ្រួសាររបស់គាត់មានជីវភាពធូរធារគួរសម ដោយសារមានការគិតគូរពីអាជ្ញាធរក៏ដូចជាមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលបានចែកមាន់ ត្រីនិងដំណាំកសិកម្មដល់ពួកគាត់។

លោក ផុន សារី ប្រធានប្រជាការពារក្នុងភូមិធម្មជាតិរុនតាឯក បានឲ្យដឹងថា សព្វថ្ងៃនេះមានពលរដ្ឋមករស់​នៅភូមិធម្មជាតិរុនតាឯក ច្រើនដោយសារតែអាជ្ញាធរបានគិតគូរដល់ពួកគាត់ដែលមករស់នៅទីនេះ។ ក្នុងនាមអាជ្ញាធរលោកសូមសម្ដែងនូវការដឹងគុណដល់ប្រមុខនៃរាជរដ្ឋាភិបាលដែលបានគិតគូដល់ពួកគាត់ឲ្យមានជីវភាពល្អប្រសើរ។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នៅពាក់កណ្តាលខែ កញ្ញានេះ ក្រុមការងារបានចុះទៅដល់ភូមិធម្មជាតិរុនតាឯក ដើម្បីបណ្តុះបណ្តាល​បច្ចេកទេសបសុពេទ្យ ចែកកូនមាន់ និងចំណីមាន់ ដល់ពលរដ្ឋសរុបប្រមាណជាង១០០គ្រួសារ។ លោកបន្តថា ដើម្បីសម្រួលជីវភាពគ្រួសារពលដ្ឋឲ្យបានល្អប្រសើរ ក្រុមការងារនឹងបន្តចែកជូនដល់ពលរដ្ឋថែមទៀត នៅពេលដែលពួក​គាត់រើលំដ្ឋានមករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក។

ស្រដៀងគ្នានេះដែរលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប​ បានឲ្យដឹងថា  ក្រុមការងារចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីអណ្តែងដល់កសិករចំនួន ២៤គ្រួសារ និងចែកកូន​ត្រីពូជ​ដល់កសិករ ចំនួន២៤គ្រួសារ ក្នុង១គ្រួសារបានកូនត្រីពូជអណ្តែងចំនួន ៤៥០ក្បាល ដោយឡែកតង់បង្ហាញ​ដាក់កូនត្រីពូជចំនួន៥២០ក្បាល ។ ចែកចំណីចំនួន២៤គ្រួសារ ក្នុង១គ្រួសារ១ការ៉ុងដល់កសិកររស់នៅ​ក្នុងគម្រោង​អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី៣០ កញ្ញា ថា ដើម្បីសម្រួលជីវភាពគ្រួសារពលដ្ឋឲ្យបានល្អប្រសើរក្រុមការងារបានចែកកូនមាន់ចំនួន១២៧០ក្បាល និងចំណីមាន់៣៤០​គីឡូក្រាម។ លោកបន្តថា ក្នុងនោះ ក្រុមការងារបានចែក​ត្រីអណ្តែងដល់ពលរដ្ឋចំនួន ៥២០ក្បាលក្នុង ១គ្រសារ និងចំណី២០គីឡូក្រាម។ លោកបន្ថែមថា​ ក្រុមការងារបានចែកបន្លែ ៣ប្រភេទគឺ សណ្តែកខៀវ ផ្ទី ត្រប់វែង ចំនួន៨០​គ្រួសារ  ដើមឫស្សី១៥១គ្រួសារ ក្នុង១គ្រួសារ៥ដើម សរុប៧៥០ដើម។លោកបញ្ជាក់ថា ការចែកជូននត្រី មាន់ និងដំណាំ ទាំងនេះដល់ពលរដ្ឋគឺសម្រាប់តែពលរដ្ឋដែលមកធ្វើលំនៅដ្ឋានក្នុងភូមិខាងលើតែប៉ុណ្ណោះ ។ដោយឡែកពលរដ្ឋដែល​មិនទាន់សង់លំនៅដ្ឋាន គឺមិនចែកជូននោះទេ។

ពលរដ្ឋនៅមាត់ស្ទឹងសៀមរាប និងតំបន់១ តំបន់២ ដែលគ្រម់គ្រងដោយអាជ្ញាធរជាតិអប្សរា បានសម្តែងការសប្បាយចិត្ត ដែលឃើញអាជ្ញាធរនិងមន្ទីរកសិកម្ម ខេត្តសៀមរាប ចុះចែកមាន់ត្រី និងដំណាំជូនពួកគាត់ ដើម្បីដោះស្រាយក្នុង​ការខ្វះខាត​ក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត៕ អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម