Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ​បំភ្លឺការដោះស្រាយវិវាទ​អតីតបុគ្គលិកក្រុមហ៊ុនណាហ្គា

បានផុស

នៅ

ការិយាល័យអ្នកនាំពាក្យក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានធ្វើការបំភ្លឺសាធារណជនអំពីសាវតារ និងការដោះស្រាយករណី​វិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៏​នៅមិនទាន់មាន​ដំដោះស្រាយរហូតមកដល់ពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាំពាក្យក្រសួងការងារ​បញ្ជាក់ថា បញ្ហាជាប់គាំងកន្លងមកនេះគឺមិនមែនជា​ការព្រងើយ​កន្តើយរបស់ក្រសួងឡើយហើយការដែលគ្មានដំណោះស្រាយនោះ​ គឺភាគី​អតីតបុគ្គលិក​នៅតែបន្តទាមទារឱ្យក្រុមហ៊ុនត្រូវតែទទួលយកអតីតបុគ្គលិក​ ដែលនៅសេសសល់ឱ្យចូលធ្វើការវិញ។ ​ចំណែកក្រុមហ៊ុនបានបន្តបដិសេធ​លើការទាមទារនេះ​ ដោយយល់ព្រម​អនុវត្តការទូទាត់​សំណង​ស្របតាមច្បាប់ជាធរមានជំនួសវិញ។

​តាមច្បាប់ក្រសួងមិនអាចបង្ខំឱ្យភាគីណាមួយត្រូវតែយល់ព្រមតាមអ្នកផ្សះផ្សាវិវាទឡើយ។ ការព្រមឬមិនព្រមទទួលយកអតីតបុគ្គលិកឱ្យចូលធ្វើការវិញគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ភាគីនិយោជកស្របតាមនីតិវិធីច្បាប់។

គិតត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិក​សរុបចំនួន ២៤៤នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់​នូវប្រាក់បំណាច់​បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែល​មិនព្រមទទួល​យកសំណង​នៅសល់ត្រឹមតែចំនួន ១២៩នាក់ ប៉ុណ្ណោះ។

ចំពោះអតីតបុគ្គលិត ដែលនៅសេសសល់ ក្រសួងនឹងរៀបចំកិច្ចប្រជុំនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ ដើម្បីបន្តសម្របសម្រួលដោះស្រាយ​វិវាទការងារនះ។

​ការិយាល័យអ្នកនាំពាក្យបានបន្តទៀតថាចំពោះបញ្ហាដែលជាប់គាំងកន្លងមកនេះ គឺមិនមែនជា​ការព្រងើយ​កន្តើយរបស់ក្រសួងឡើយ។ ​ការជាប់គាំងគឺដោយសារតែគូភាគីវិវាទមិនមានឆន្ទៈក្នុងការអនុវត្តនីតិវិធីដោះស្រាយវិវាទការងាររួម ឱ្យបានត្រឹមត្រូវដែលតាមជាក់ស្ដែង គឺត្រូវប្តឹងបន្តទៅតុលាការ។ ផ្ទុយទៅវិញ ភាគីអតីតបុគ្គលិក​បែរជាជ្រើសរើស ធ្វើការតវ៉ាខុសច្បាប់ក្នុងអំឡុងពេលដែលកំពុងដោះស្រាយទៅវិញ។

ទោះជាយ៉ាង​ណាក៏ដោយក្រសួងនឹងបន្តរៀបចំកិច្ចប្រជុំ និងសម្របសម្រួល​វិវាទនេះជាបន្តទៀត ហើយក្នុងករណីដែលភាគីវិវាទទាំងពីរនៅតែមិន អាចរកដំណោះស្រាយ និងសម្របសម្រួលគ្នាបាននោះ ក្រសួងសូមលើកទឹកចិត្តឱ្យភាគីទាំងពីរយកករណីវិវាទនេះប្ដឹងទៅតុលាការដើម្បីជម្រះសេចក្តីស្របតាមបទប្បញ្ញត្តិនៃការដោះស្រាយវិវាទការងាររួមជាធរមាន។

សម្រាប់បងប្អូនអតីតបុគ្គលិក ដែលមិនទាន់មានការងារថ្មី ហើយមានបំណងស្វែងរកការងារធ្វើ, សូម ទាក់ទងមកពីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសួងស្វែងរកការងារថ្មីជូនដូចអតីតបុគ្គលិកមួយចំនួនបានធ្វើ កន្លងមកនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម