Connect with us

ព័ត៌មានជាតិ

មក​ដឹងតម្លៃ​សិក្សា​នៅ​សាកលវិទ្យាល​័យរដ្ឋ​ធំៗ​ចំនួន​៥​​នៅ​​ភ្នំពេញ​

បានផុស

នៅ

​ពិត​ជាមាន​សា​សំខាន់​ណាស់​ សម្រាប់​សិស្ស​ជាប់បាក់​ឌុប​នៅ​ឆ្នាំនេះ ​ដែល​កំពុង​ធ្វើ​ការពិចារណា​ថា​តើ​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន​មួយណា​ដែល​ខ្លួន​ត្រូវ​ដាក់ពាក្យ​ចូល​រៀ​ន​ទៅតាម​ចំណង់ចំណូល​ចិត្ត​ ដែល​ខ្លួន​ពេញចិត្ត​ដើម្បី​យក​ជំនាញ​មួយ​ពិត​ប្រា​ដក​ស​ម្រា​ប់​ទៅ​ថ្ងៃ​អនាគត​។​

​ទន្ទឹមនឹងនេះ​ពួកគេ​ទាំងនោះ​ក៏​ចង់ដឹង​ដែរ​ថា​តើ​សាលា​ទាំងនោះ​មានតម្លៃ​ខុសគ្នា​យ៉ាង​ណាខ្លះ ​ពិ​សេស​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ​ធំៗ​ទាំង​៥​ដែលមាន​កេរ្តិ៍​លេចធ្លោ​នៅក្នុង​ប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០២០​ ២០២១​នេះ​​មាន​លក្ខណៈ​ខុសគ្នា​ទៅនឹង​បណ្តា​ឆ្នាំមុនៗ​ ដោ​យ​សារ​បេក្ខ​ជន​ដែលជា​ប់​បាក់​ឌុប​នៅ​ឆ្នាំនេះ​ មិនមាន​និទ្ទេស​ទាំងអស់គ្នា​បានធ្វើ​ឲ្យ​សាកលវិទ្យាល័យ​រដ្ឋ​មួយ​ចំ​នួន​មិនមាន​ការផ្តល់​អាហារូបករណ៍ ​ពោលគឺ​តម្រូវ​ឲ្យ​សិស្ស​បង់ថ្លៃ​សិក្សា​ទៅតាម​ការកំណត់​របស់​សាលា​នីមួយៗ​តែម្តង​។ ​មាន​សាកលវិទ្យាល័យ​រដ្ឋ​មួយចំនួន​តូច​ប៉ុណ្ណោះ ​បានផ្តល់​អាហារូបករណ៍​ដែល​ខុសពី​សាកលវិទ្យាល័យ​ឯកជន​ភា​គ​ច្រើន ​ទោះបីជា​មិនបាន​ផ្តល់​អាហារូបករណ៍​ក៏ពិតមែន​តែ​ពួកគេ​បាន​បញ្ចុះតម្លៃ​សិក្សា​នៅ​ឆ្នាំ​សិក្សា​ទី​១​ ដើម្បី​ទាក់ទាញ​សិស្ស​ចូលរៀន​ឲ្យ​បាន​ច្រើន​។​

​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ទាំង​៥​នោះ​រួមមាន​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​បើតាម​លោក វ៉ា ​ស៊ី​ហេង​ ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ​បាន​ឲ្យ​ដឹងថា​ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០២០ ២០២១​នេះ​ សាកលវិទ្យាល័យ​ត្រូវការ​ជ្រើសរើស​និ​​ស្សិត​ឲ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជំនា​ន់​ទី​២៩​ ចំនួន​៣៨០០​នាក់​ លើ​គ្រប់​មុខជំនាញ ​និង​គ្រប់​វេន​សិក្សា ​ដោយ​ចាប់ផ្តើម​ចុះឈ្មោះ​ពីថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​តទៅ ​និង​ឈប់​ទ​ទួល​ពាក្យ​នៅ​ថ្ងៃទី​២៥​ខែ​ក​ម្ភៈ​ឆ្នាំ​២០២១​។​

​នៅក្នុង​នោះ​ ថ្នាក់​បរិញ្ញាបត្រ​ កម្មវិធី​ជាតិ​ដែលមាន​ជំនាញ​ចំនួន​១៥​មាន​ថ្លៃ​សិក្សា​ចំនួន​៣០០​ដុល្លារ​ក្នុង​១​ឆមាស ​និង​ថ្នាក់​បរិញ្ញាបត្រ​អន្តរជាតិ​ដែលមាន​៦​មុខជំនាញ​ មាន​ថ្លៃ​សិក្សា​ចំនួន​៦០០​ដុល្លារ​ក្នុង​១​ឆមាស​។​ ចំណែក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​វិញ ​ត្រូវការ​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​

​មូលដ្ឋាន​កម្រិត​វិស្វករ​សម្រាប់​ឆ្នាំ​សិក្សា២០២០​ ២០២១​ចំនួន​១៥០០​នាក់​ក្នុងនោះ​មានអាហារូប​ករណ៍​១០០%ឥតគិតថ្លៃ​សិក្សា​ចំនួន​៨០​នាក់​សម្រាប់​សិក្សា​រយៈពេល​៥​ឆ្នាំ ​តាម​នីតិវិធី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​អាហារូបករណ៍​ប្រមាណ២៥%​ សម្រាប់​និស្សិត​នារី​គ្រប់រូប​និង​អាហារ​រូប​ករណ៍​ពី​ដៃគូ​នានា​។​អាហារូបករណ៍​ទាំង​អស់​ខាងលើ​នឹងត្រូវ​កាត់ផ្ដាច់​ក្នុងករណី​រៀន​ត្រួតថ្នាក់​។​

​ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ប្រឡង​ បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឬ​សញ្ញា​បត្រ​សមមូល ​ហើយ​បេក្ខជន​អាច​ផ្ដល់​សញ្ញាបត្រ​ថតចម្លង​ក្រោយ​ពេ​ល​ប្រឡង​ជាប់​។​

​កាលបរិច្ឆេទ​ទទួល​ពាក្យ​ប្រឡង​ចាប់ពី​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២១​ដោយ​បេក្ខជន​អាចមក​ដាក់ពាក្យ​ដោយផ្ទាល់​នៅ​វិទ្យាស្ថាន​ តែ​ត្រូវអនុវត្ត​ឲ្យ​បា​ន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខា​ភិបាល​ដូចជា​វាស់​កំដៅ​ ការអនុវត្ត​អនាម័យ​ដៃ​ស្អាត​និង​ការពាក់​ម៉ាស​និង​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាងតិច​១​ម៉ែត្រ​កន្លះ​ជាដើម​។​ រីឯ​សម័យ​ប្រលង​នឹង​ធ្វើទៅ​ថ្ងៃទី​១៩​ ខែមករា ​ចាប់ពី​ម៉ោង​៧​ព្រឹក​ដែល​ប្រឡង​លើ​វិញ្ញាសា​ភាសា​ខ្មែរ​ គណិតវិទ្យា តក្ក​វិទ្យា​ រូបវិទ្យា​និង​គីមីវិទ្យា ​ហើយ​ការប្រឡង​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អន​ឡាញ​និង​វិទ្យាស្ថាន​នឹ​ង​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​នៅ​ថ្ងៃទី​១៧​និង​១៨​ខែ​មករា​ឆ្នាំ២០២១ ​នៅ​វិទ្យាស្ថាន​និង​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​វិទ្យាស្ថាន​។ ​ចំពោះ​ការ​ប្រកា​ស​លទ្ធផល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២២​ខែមករា​ឆ្នាំ២០២១ ​វេលា​ជា​ម៉ោង​៤​រសៀល ​នៅ​វិទ្យាស្ថាន​និង​តាម​ហ្វេ​ស​ប៊ុ​ក​ផង​។​

​ទាក់ទិន​ការដាក់​ពាក្យសុំ​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​កម្រិត​វិស្វករ​ ចាប់ពី​ថ្ងៃ​ទី​២៥​ខែ​មករា ​ឆ្នាំ​២០២១​តទៅ​រហូតដល់​គ្រប់​ចំនួន ​ហើយ​តម្លៃ​សិក្សា​សម្រាប់​និស្សិត​ចូល​រៀន​ថ្នាក់​ឆ្នាំ​សិក្សា​កម្រិត​មូលដ្ឋាន​វិស្វករ​ឆ្នាំ​សិក្សា​២០២០​ ២០២១​និស្សិត​ប្រុស​ឆ្នាំ​ទី​១ ​ដល់​ឆ្នាំ​ទី៥​ តម្លៃ​៦០០​ដុល្លារ​ក្នុង​មួយឆ្នាំ​និង​និស្សិត​នារី​ពី​ឆ្នាំ​ទី១ ដល់​ឆ្នាំ​ទី​៥ តម្លៃ​៤៥០​ដុល្លារ​ឆ្នាំ​មួយឆ្នាំ​។​

​រីឯ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ដែលមាន​៣​មហាវិទ្យាល័យ​គឺ​ទី​១​មហា​វិទ្យា​ល័​យ​ស្ថាបត្យកម្ម​និង​នគរោបនីវិទ្យា​ផ្តល់​អាហារូបករណ៍​ចំនួន​៣០​កន្លែង​និង​បង់ថ្លៃ​សិក្សា​ថ្នាក់មូលដ្ឋាន​ឆ្នាំ​ទី​១​ចំនួន​៥៥០​ដុល្លារ ​និង​ឆ្នាំ​ទី​២​ ដល់​ឆ្នាំ​ទី​៥​ ចំនួន​៧៥០​ដុល្លារ​។​ម​ហា​វិទ្យាល័យ​តូរ​តន្ត្រី​ផ្តល់​អាហា​រូប​ការណ៍​៣០​កន្លែង​និង​បង់ថ្លៃ​សិក្សា​រយៈពេល​៤​ឆ្នាំ​ដោ​យ​ក្នុង​១​ឆ្នាំៗ​បង់​៤០០​ដុល្លារ​ និង​មហាវិទ្យាល័យ​នាដ​សាស្ត្រ​​អាហា​រូប​ការណ៍​៣០​ក​ន្លែ​ង​និង​បង់ថ្លៃ​សិក្សា​រយៈពេល​៤​ឆ្នាំ​ដោយ​ក្នុង​១​ឆ្នាំៗ​បង់​៤០០​ដុល្លារ​។​

​ចំពោះ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​សិស្ស​ត្រូវ​បង់​រយៈ​ពេ​ល​៤​ឆ្នាំ​ដោយ​ក្នុង​១​ឆ្នាំ​ត្រូវ​ចំនួន​៦០០​ដុល្លារ​។​

​លោក ជេ​ត ជាលី​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​«​ឆ្នាំ​សិក្សា​ថ្មី​នេះ​យើង​ធ្វើ​ដូច​ឆ្នាំមុនៗ​ដែរ​។​ គឺ​ជ្រើសរើស​និស្សិត​ចំនួន​ជាង​៥០០០​នាក់​ និង​ផ្តល់​អាហារ​រូបករណ៍​ក៏មាន​ដូច​ឆ្នាំមុនៗ​ គឺ​ជិត​១០០០​កន្លែង​។​

លោក​បាន​បន្តថា​អង្គភាព​ផ្តល់​អាហារូបករណ៍​ជា​អ្នក​រើស​និង​បញ្ជូនមក​។​ សាលា​ទទួលបន្ទុក​រឿង academicឯ​រឿង​អាហារូបករណ៍​អង្គភាព​ផ្តល់​អាហារូបករណ៍​ជា​អ្នក​រើស​និង​បញ្ជូនមក​។​

​លោក​បាន​បន្ថែមថា​ សាកលវិទ្យាល័យ​ស្វាគមន៍​សិស្ស​ដែល​ត្រូវ​បង់ថ្លៃ​សិក្សា​មាន​ជាង​៣០​ជំនាញ​ដោយ​បង់​ទៅតាម​ជំនាញ​នីមួយៗ​ចាប់ពី​៣០០ដល់​៦០០​ដុល្លារ​ ក្នុង​១​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា​ ឆ្នាំនេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បានអនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​ត្រូវ​ប្រ​ឡ​ង​បាក់​ឌុប​ជាប់​ទាំងអស់គ្នា​ដោយ​មិនមាន​ការប្រឡង​ឡើយ ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ ៖ សំអឿន​

-តម្លៃ​សិក្សា ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម