Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​នឹង​ផ្តល់​ជំនួយ ៥០​ម៉ឺន​ដុល្លារ ​ដល់​SME​សម្រាប់​ផ្លាស់ប្តូរ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋាភិបាល​នឹង​ផ្តល់ជំនួយ ៥០​ម៉ឺន​ដុល្លារ ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​១២៥ (SME)​សម្រាប់​ផ្លាស់ប្តូរ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយ​ទាំងនេះ​នឹង​ជួយ​បណ្តុះបណ្តាល​អំពី​របៀប​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​១២៥​ដើម្បី​ឲ្យ​ផ្លាស់​ប្តូរ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដូចជា​ការ​លក់​ផលិតផល និង​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ និង​ជួយ​ដល់​សហគ្រាស​មួយចំនួន​ដែល​លក់​ផលិតផល នៅក្រៅ​ប្រទេស តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​កំពុង​បង្កើតឡើង​មួយ​ក្រសួងពាណិជ្ជកម្ម​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា មូលនិធិ​នេះ​នឹង​ផ្តល់​ថវិកា​គាំទ្រ​ខ្នាត​តូច​រយៈពេល​៦​ខែ។ គំនិត​ផ្តួច​ផ្តើម​នេះ​ត្រូវបាន​បង្កើត និង​អនុវត្ត​រួមគ្នា​ដោយ​ក្រសួងពាណិជ្ជកម្ម និង​UNDP ដែល​ជា​សមាសភាគ​មួយ​ដ៏​សំខាន់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា ហៅ​កាត់​ថា Go4eCAM ដែល​មាន​គោលបំណង​ក្នុងការ​បង្កើន​ឱកាស​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ដល់​សហគ្រាស​ធុន​តូច​នឹង​មធ្យម តាមរយៈ​គំនិត​ផ្តួចផ្តើម​ឌី​ជី​ដ​ថ​ល​ភាវូបនីយកម្ម ដើម្បី​បង្កើត​ការងារ​ថ្មី​ឱ្យបាន​ច្រើនជាង​១​ម៉ឺន ត្រឹម​ឆ្នាំ​២០២២​។

លោក ប៉ាន សូរ​ស័ក្ក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា គម្រោង Go4eCAM ត្រូវ​បានប្រកាស​ចាប់ផ្តើម​អនុវត្ត​ចំពេល​ជូន​គ្នា​ជាមួយនឹង​ការអនុម័ត​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ។ គម្រោង​នេះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត ដូចជា​ការបង្កើន​ផលិតភាព នវានុវត្តន៍ ការពង្រីក​អាជីវកម្ម ព្រមទាំង​ការបង្កើត​ការងារ​នៅ​កម្ពុជា​។

ចំណែក​លោក Nick Beresford អ្នកតំណាង​និវេសនដ្ឋាន​UNDP ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​ស្តីពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា នឹង​ជំរុញ​ឲ្យ​មាន​ការប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​សង្គម​ទាំងមូល ជាពិសេស​ក្នុងចំណោម​ក្រុម​ដែល​មាន​ឱកាស​តិច​តូច អាច​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដើម្បី​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្រោយពី​កូ​វីដ​១៩៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម