Connect with us

ព័ត៌មានជាតិ

មាន​ករណី​ឆាបឆេះ​រថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង​ខ្ទេច​អស់ទាំង​ស្រុង​ដោយសារ​ឆ្លង​ចរន្ត​ខ្សែភ្លើង​

បានផុស

នៅ

កំពង់ឆ្នាំង ​៖ រថយន្ត​សាំ​យុង​មួយគ្រឿង​បាន​ឆ្លង​ខ្សែភ្លើង​ឆេះ​ហ្មត់​ទាំងស្រុង​ដែល កើតឡើង​ដោយសារ​ការ​ឆ្លង​ខ្សែ​ភ្លើង​បង្ក​ឲ្យ​ខូចខាត​សម្ភារៈ​អស់​ប៉ុន្មាន ២ម៉ឺន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ បាន​កើត​ឡើង វេលា​ម៉ោង ៥និង៣០នាទី​ព្រឹក​ថ្ងៃទី៣០ ខែធ្នូ ​ឆ្នាំ២០២០ នៅ​ចំណុច​ជិត​ផ្សារ​ពន្លៃ​ជាប់​ដងផ្លូវ​ជាតិ​លេខ​ប្រាំ​ស្ថិត​ក្នុង ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុកបរិបូណ៌។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យុង​ដែល​ខូចខាត​ខាងលើ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2.AA0144 អ្នក​បើកបរ​មានឈ្មោះ ទិ​ត​ហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អង្គ​ស្ជា​យ​ខាងជើង ស្រុក​អង្គ​ជ័យ ខេត្តកំពត ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តពោធិ៍សាត់ លុះដល់​មក​កន្លែង​កើត​ហេតុ​នៅ​ចំណុច​បង្គោល​គីឡូម៉ែត្រ​.១២៣.១២៤​ស្ថិតនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏​ឆ្លង​ប្រព័ន្ធ​ខ្សែ​ភ្លើង​បណ្ដាល​ឲ្យ ឆេះ​រថយន្ត​តែម្ដង​នៅ​សល់​តែ​គ្រោងឆ្អឹង​តែម្តង។

តាម​ការ​បញ្ជាក់ របស់​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុង​ខាងលើ​នេះ​ដឹក​ថ្នាំលាប​.U90​និង ទឹកក្រូច ដែល​សរុប​ការខូចខាត​មាន​ប្រមាណ​ជាង ២​ម៉ឺន​ដុល្លារ។

​ដោយឡែក​នៅក្នុង​ករណី​រថយន្ត​ខាងលើ​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​នគរបាល​ស្រុក​បរិបូណ៌ ក៏បាន​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​អស់ពិស​មួយ​ឡាន​នឹង​ត្រូវ​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង៦និង​៤៥​នាទី៕
ដោយ ៖ ឈៀង ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម