Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ចាស់ជរា ទីទ័លក្រ កុមារ​កំព្រា​ជិត​៣០០​គ្រួសារ ទទួល​បាន​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា

បានផុស

នៅ

រតនគិរី ​៖ សាខា​កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែល​ដឹកនាំ​ដោយ​លោក ថង សាវុន អភិបាលខេត្ត និង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំ​យក​អំណោយ​មនុស្សធម៌ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា ទីទ័លក្រ ជនពិការ និង​កុមារកំព្រា ២៤៣​គ្រួសារ ដែល​ពលរដ្ឋ​ទាំងនោះ មកពី​ឃុំ​ចំនួន ៦ និង​ភូមិ​ចំនួន​២៦ ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ និង​ការចែក​អំណោយ​នោះ បានធ្វើ​នៅក្នុង​បរិវេណ​សាលាស្រុក​លំផាត់​។

អំណោយ​ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ​ទាំង ២៤៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួល​បាន​អង្ករ ២៥​គីឡូក្រាម មី ១​កេស​តូច និង​ត្រីខកំប៉ុង ១​យួរ​។

​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បាន​មានប្រសាសន៍ថា ការ​នាំយក​អំណោយ​មនុ​ស្ស​ធម៌ មក​ចែកជូន​បងប្អូន​នៅពេលនេះ គឺ​សម្រាប់​ផ្តល់ជូន​គ្រួសារ​ដែល​ខ្វះខាត ដូចជា ស្ត្រី​មេម៉ាយ ចាស់ជរា ជនរងគ្រោះ​ដោយ​ធម្មជាតិ និង​ប្រជាពលរដ្ឋ​ទីទ័លក្រ ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ​។

លោក​អភិបាលខេត្ត បាន​បន្តទៀតថា ថ្វីត្បិតតែ​អំណោយ​នេះ​មាន​ចំនួន​តិចតួច តែ​អាច​ជួយ​រំលែក​ទុក្ខលំបាក​របស់​បងប្អូន បាន​មួយ​ចំណែក​ដែរ ព្រោះ​កាកបាទក្រហមកម្ពុជា នឹង​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយសារ​គ្មាន​ស្បៀងអាហារ​នោះ​ទេ ជាពិសេស នៅក្នុង​បរិបទ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។ ហើយ​បងប្អូន​ហូប​ចុច ត្រូវ​ចេះ​មាន​អនាម័យ ជាពិសេស​ផឹកស្រា​ពាង​រួមគ្នា​ច្រើន បណ្តាល​ឲ្យ​មាន​ជំងឺឆ្លង​កូ​វីដ​១៩​។

លោក ថង សាវុន មានប្រសាសន៍​ទៀត​ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ការ​បាទ​ក្រហម​កម្ពុជា ជានិច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​អំពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

រីឯ​ការចែក​អំណោយ​ម​នុស្ស​ធម៌​នៅ​ពេល​នេះ គឺ​ស្រប​ទៅ​នឹង​ការអនុវត្ត​វិស័យ​ស្នូល​ទាំង​៤ ដើម្បី​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ធានា​បាន​នូវ​ប្រសិទ្ធភាព ក្នុង​ការ​អនុវត្ត​ទិសដៅ​យុទ្ធសាស្ត្រ ២០១១-២០២០ របស់​ថ្នាក់ជាតិ ឲ្យ​ទទួល​បាន​ជោគជ័យ ស្របតាម​សូចនាករ និង​គោរព​គោល​ការ​គ្រឹះ​ទាំង​ប្រាំពីរ ភាព​មនុស្សធម៌ ភាព​មិនលំអៀង អព្យាក្រឹត្យ​ភាព ឯករាជ្យ​ភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព​។

អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មិនត្រូវ​មើលស្រាល​ជំងឺ​កូ​វីដ​-១៩​ជាដាច់ខាត ហើយ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ ការពារ និង​កាត់បន្ថយ​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សារ​អប់រំ​នានា របស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ តាមរយៈ​ការ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ អាល់កុល ឬ​ទឹក​អាល់កុល​ដែល​ត្រូវ​ទម្លាប់​ហូប​ទឹក​ក្តៅ​ដាំ​ពុះ​រាល់ថ្ងៃ ត្រូវ​យកចិត្តទុកដាក់​រក្សា​សុខភាព អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឲ្យ​បានជា​ប្រចាំ ត្រូវ​បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ ហើយ​ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រមា ពេល​ចេញ​ក្រៅ​ផ្ទះ ឬ​មាន​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ​។

លោក​អភិបាលខេត្ត បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ជួយ​អប់រំ​ណែនាំ​កូនចៅ ឲ្យ​ត្រូវ​រស់នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​ការ​សេព​ការប្រើប្រាស់ ការចែក​ចាយ និង​ការ​ជួញដូរ​គ្រឿងញៀន ជា​ទង្វើ​ខុសច្បាប់ ហើយ​គ្រឿងញៀន​អាច​បំផ្លាញ​អនាគត​របស់​ពួកគេ និង​ក្រុមគ្រួសារ​បាន​គ្រប់ពេលវេលា​៕
ដោយ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម