លម្អិតអត្តសញ្ញា​ណ​ពលករ​ខ្មែរ​ឆ្លង​កូវីដ​ពី​ថៃ ជា​ស្រ្តី​​ទាំង​ពីរ វ័យ​ជាង ៣០ ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លម្អិតអត្តសញ្ញា​ណ​ពលករ​ខ្មែរ​ឆ្លង​កូវីដ​ពី​ថៃ ជា​ស្រ្តី​​ទាំង​ពីរ វ័យ​ជាង ៣០ ឆ្នាំ

Published

on

ដំណឹង​ពី​ក្រសួង​សុខាភិបាល​ពី​ករណី​ពលករ​ខ្មែរ​ពីរនាក់​ទើប​វិលត្រឡប់​ពី​ថៃ​ឆ្លង​កូវីដ ១៩ នៅ​ព្រឹក​នេះ។

តា​ម​ការ​បង្ហាញ​អត្តសញ្ញាណ​ពលករ​ទាំង​ពីរ​នាក់ជា​ស្រ្តី​ក្នុង​វ័យ​ជាង ៣០ ឆ្នាំ។ ស្រ្តី​ទី​មួយ​​អាយុ ៣៦ ឆ្នាំ ទី​លំនៅ​នៅ​ឃុំ​បឹងរាំង ស្រុកកំរៀង ខេត្ត​បាត់ដំបង។ ធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​ មក​ដល់​នៅ​ថ្ងៃ ២៨ ខែ​ធ្នូ ឆ្នាំ ២០២០។ ការ​ធ្វើ​តេស្ត​សំណាក​ពីវិទ្យាស្ថាន​ប៉ាស្ទ័រ​ មាន​វិជ្ជមាន​កូវីដ ១៩។

ស្រ្តី​ទី​ពីរ​ដែល​ឆ្លង​កូវីដ​អាយុ ៣៣ ឆ្នាំ ទី​លំនៅ​នៅ​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើ​ដំណើរ​មក​ដល់នៅ​ថ្ងៃ ២៩ ធ្នូ។ បច្ចុប្បន្ន​ស្រ្តី​ទាំង​ពីរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង។

ប្រទេស​ថៃ បាន​រាយការ​ករណីផ្ទុះ​ឆ្លង​កូវីដ​សហគមន៍​ ក្នុង​ខេត្ត​សមុទ្រ​ សាខន និងបាន​រាលដាល​ដល់​ទូទាំង​ប្រទេស។​ អាជ្ញាធរ​ថៃ​បាន​បញ្ជា​ឲ្យ​បិទ​ខេត្ត​​ជា​ប្រភព​គ្រឿង​សមុទ្រ​ដ៏ធំ​របស់​ថៃ​នេះ ដោយ​​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចេញចូល។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់ព្រំដែនថៃ​ ត្រូវ​គ្រប់គ្រង​លំហូរ​ពលករ​ខ្មែរ​វិលត្រឡប់​ ដោយ​ត្រូវ​ឆែក​សុខភាព​ឲ្យ​បានហ្មត់ចត់ ធ្វើ​តេស្តសំណាក និង​ត្រូវ​បន្ត​ទៅ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​គ្រប់ ១៤ ថ្ងៃ ជា​ចាំបាច់ ដើម្បីការពារការ​ឆ្លង​រាលដាល​ក្នុង​ប្រទេស៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services