Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន២២ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងរយៈពេល៥ខែនេះ

បានផុស

នៅ

ក្នុងរយៈពេលជាង៥ខែនេះ ជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ដល់ខេត្តចំនួន២២ មានប្រជាពលរដ្ឋរងគ្រោះជាង៧ម៉ឺនគ្រួសារ និងដំណាំកសិកម្មជាង១៤ម៉ឺនហិកតា និងស្លាប់មនុស្ស១៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥តុលានេះថា ចាប់ពីខែឧសភារហូតមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ជំនន់ទឹភភ្លៀងបានបង្កផលប៉ះពាល់ដល់ខេត្តចំនួន២២ ស្មើនឹង៩៣ក្រុង ស្រុក ខណ្ឌ និង៣៣៣ឃុំសង្កាត់ ក្នុងនោះមានខេត្តចំនួន៦រងគ្រោះធ្ងន់ធ្ងរជាងគេ រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។

លោកបានបន្តថា ជំនន់ទឹកភ្លៀងនេះបានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនចំនួន៧៦៦៩៦គ្រួសារ ក្នុងនោះបានជម្លៀសទៅរកទីទួលសុវត្តិភាពចំនួន១៩៤៧គ្រួសារ លិចផ្ទះប្រជាជនចំនួន៣៩៣៣១ខ្នង ខូចខាតចំនួន១៨៧ខ្នង លិចសាលារៀន២៤០កន្លែង វត្តអារាម៦២កន្លែង លិចស្រូវ១៣១៤៤៣ហិកតា ខូចខាត២៤៦៩០ហិកតា លិចដំណាំរួមផ្សំ១១៨៤៨​ហិកតា និងលិចផ្លូវលំប្រវែង៥៨៩គីឡូម៉ែត្រ ព្រមទាំងបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤នាក់ ដោយសារលង់ទឹក។

យ៉ាងណាក៏ដោយ​ លោកបានបញ្ជាក់ថា មកទល់​ពេលនេះស្ថានភាពជំនន់ទឹកភ្លៀងមិនទាន់បង្កភាពធ្ងន់ធ្ងរនៅឡើយទេ ខណៈប្រជាជនដែលរងផលប៉ះពាល់ចំនួន២២ខេត្តត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ដូចជាផ្តល់កន្លែងស្នាក់នៅ ស្បៀងអាហារ និងសម្ភារផ្សេងៗផងដែរ។

ក្រសួងធនធានទឹកនិងឧតុនិយម ​បានប្រកាសឱ្យពលរដ្ឋមានការ​ប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ដោយសារប្រព័ន្ធសម្ពាធទាបបន្តអូសបន្លាយកាត់លើកម្ពុជាជាមួយ​នឹងខ្យល់មូសុងនិរតី។ បាតុភូតនេះ នឹងធ្វើឲ្យតំបន់ទាំង៣ រួមមានតំបន់ទំនាបកណ្ដាល ខ្ពង់រាប និងមាត់សមុទ្រ ​មានភ្លៀង​ធ្លាក់ពីតិចទៅច្រើន​លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយផ្នែកខ្លះនៃបណ្ដាខេត្តនៃភាគពាយព្យ និងភាគខាងជើងជាប់ប្រទេសវៀតណាម​ ភ្លៀងអាចធ្លាក់ច្រើនដោយអន្លើ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្ដេចធិបតី ចាត់ទុកអគារវះកាត់ដ៏ទំនើបនៅខេត្តសៀមរាប ជាកាដូឆ្នាំថ្មីរបស់ជប៉ុនជូនប្រជាជនកម្ពុជា

កីឡា៤៧ នាទី មុន

នេះជាអ្វីដែលអ្នកគាំទ្រ​ចង់ឃើញ លីគយុវជនគ្រោងចាប់ផ្តើមខែឧសភា

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ហេតុអ្វី អ៊ីស្រាអែល បញ្ចេញចង្កូមខាំប៉ុណ្ណឹងហើយ តែ អ៊ីរ៉ង់ ស្ងាត់ច្រៀបមិន​ប្រើថ្នាំខ្លាំងសងសឹកទៅវិញ?

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ១សប្តាហ៍ទៀត ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៧ នឹងបិទទទួលស្នាដៃអ្នកចូលរួមហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់​កម្មករ​ឱ្យមាន​ស្តង់ដារ​អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម