Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីប្រាប់សិស្សជាប់បាក់ឌុប ទៅដាក់ពាក្យស្វែងរកអាហារូប​ករណ៍

បានផុស

នៅ

រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ ត្រូវរួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ដើម្បីទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានដាក់ពាក្យស្នើសុំកន្លង​មក(នៅថ្នាក់ទី១២) សូមបេក្ខជនប្រញ៉ាប់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានជ្រើស​រើស មុខជំនាញទី១ កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមមន្រ្តី បានលើកឡើង​ថា គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍ មានសិស្សទូទៅ សិស្សជានារី សិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាព(ជាប់ដោយស្វ័យ​ប្រវត្តិ) ដូចបានកំណត់នៅក្នុងសៀវភៅកម្រងព័ត៌មានសម្រាប់បេក្ខជនស្នើសុំអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិន​បង់ថ្លៃសិក្សា១០០%នៅតាមគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម