Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ១១២ គ្រួសារទៀត​ ដែលរងផលប៉ះពាល់​ដោយសារទឹកជំនន់​ទទួលបានអំណោយ​ពីសម្ដេចតេជោ ហ៊ុន សែន

បានផុស

នៅ

ប្រជាពលរដ្ឋចំនួន ១១២ គ្រួសារបន្ថែមទៀត​ដែលរងការប៉ះពាល់ដោយសារ​ទឹកជំនន់បានទទួល​អំណោយ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ នៅ​ព្រឹកថ្ងៃទី ៦ ខែតុលា ២០២២តាមរយៈលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុងសិរីសោភ័ណ មាន៧សង្កាត់ ស្មើរនិង២៩ភូមិ គិតមកត្រឹមថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២នេះ ទឹកស្ទឹងសិរីសោភ័ណបានហក់ឡើងខ្លាំងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ មានចំនួន ៥៩៤ខ្នងផ្ទះ មនុស្សរាយសរុបមានចំនួន២,៦២១នាក់ ស្រី១,៤១៨នាក់ កុមារមាន​ចំនួន១៣៨នាក់ ក្នុងនោះគ្រួសារដែលមករស់នៅទីទួលសុវត្តិភាពមាន៩ទីតាំង​មានចំនួន៩៣គ្រួសារ​រស់នៅជាមួយសាច់ញាតិមានចំនួន ២២គ្រួសារ​ផលប៉ះពាល់ដំណាំកសិកម្ម រួមមានស្រូវ១,៥២៨​ហិកតា ដំណាំរួមផ្សំ១៤ហិកតា សាលារៀន៣ ក្នុងនោះមាន សាលាសែសិន សាលាកន្ទួត សាលាកោះពងសត្វ ប៉ះពាល់ផ្លូវ មាន៦៣ខ្សែមានប្រវែង៣៨,៧៣០ម៉ែត្រ ផលប៉ះពាល់ខាងលើកងកំលាំងទាំង៣ស្ថប័ណ្ណតាមដានជាប់ជាប្រចាំ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យថា ទូទាំងខេត្តបន្ទាយមានជ័យនេះ ទឹកជំនន់ បង្កឲ្យប៉ះពាល់ប្រជាពលរដ្ឋ សរុបមានចំនួន ជាង ៨.០០០គ្រួសារ ក្នុងនោះមាន ៤៦៥គ្រួសារ បានជម្លៀសទៅទីទួលសុវត្ថិភាព លង់ទឹកស្លាប់១៤នាក់ប៉ះពាល់ស្រូវជាង៣ម៉ឺនហិកតា ដំឡូងមីជាង ៩០០ហិកតា វត្តអារាមចំនួន២២ សាលារៀន៤១ មណ្ឌលសុខភាពចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣កន្លែងខ្សែ ស្មើនឹងប្រវែង ១៧២, ២៣៣ ម៉ែត្រផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម