Connect with us

ព័ត៌មានជាតិ

ក្រោយ​មរណភាព លោក រ៉េត ស៊ីណែត បន្សល់​ទុក​ប្រពន្ធ និង​កូន​ប្រុស ស្រី ពីរ​នាក់

បានផុស

នៅ

ស្រ្តីជាម្ដាយម្នាក់ រួមជាមួយកូនប្រុស ស្រី ​ពីរនាក់ទៀត បានក្លាយជាស្រ្តីមេម៉ាយ និងជាកូនកំព្រា  ក្រោយ​ពេលខ្មាន់កាំភ្លើងបានបាញ់ប្រហារ លើលោក រ៉េត ស៊ីណែត បណ្ដាលឱ្យស្លាប់កាលពីរំលងអធ្រាតយប់ថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០២០។

លោក រ៉េត​ ស៊ីណែត​ អាយុ៤១ឆ្នាំ​ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកូន២នាក់​ ស្រីម្នាក់​ ប្រុសម្នាក់​ ។ លោកក៏ត្រូវបានអ្នករួមការងារស្គាល់ ថា ជាមន្ត្រីនគរបាលដ៏ល្អ​មួយរូប ដែលបានលះបង់ក្នុងការបម្រើសង្គម​ជាតិ​ ហើយ​ក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់ទៀតផង​​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ត្រីនគរបាល ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័កវរសេនីយ៍ឯក ជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ជាកិច្ចបច្ឆាមរណ: ។

លោក​ស្នងការ បានបង្ហាញអារម្មណ៍នឹកស្រណោះ​ សោកស្តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ​ដែលធ្លាប់ចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក​ ។

សូម​រំលឹក​ផងដែរ​ថា កាល​ពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៤៦​នាទី ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ីណែត ជា​នា​យ​រង​ការិយាល័យព្រហ្ម​ទណ្ឌក​ម្រិត​ស្រាល នៃ​ស្នងការ​នគរបាលរាជធានីភ្នំពេញ និង​ឈ្មោះ ង៉ាន់ ភី​លីន ភេ​ទ​ប្រុស អាយុ​២៩ឆ្នាំ បាន​ចេញពី​ហូប​ស៊ុបនៅ​ម្ដុំ​វត្តភ្នំ ដោយ​បើករថយន្ដ​ម៉ាក FORD RAPTER ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ2BD 3738 តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ពី​កើតមក​លិច។

ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ដ​ម៉ាក​LEXUS RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​2A 4546 បាន​មក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​។ ពេលនោះ​ជនរងគ្រោះ បាន​បើករថយន្ដ​មក​បាំង​ពី​មុខ​រថយន្ដ​ជន​បង្ក និង​ដក​កាំភ្លើងខ្លីម៉ាក​GLORCK 19 ភ្ជង់​បំណង​មិន​ឲ្យ​បើក​គេចខ្លួន​។ បន្ទាប់មក​ជនបង្ក​ទាំងពីរ​នាក់​ក៏​ចុះ​មក​ចរចា​ជាមួយ​ជនរងគ្រោះ ដោយ​ព្រម​យក​រថយន្ដ​របស់​ជ​ន​រងគ្រោះ​ទៅ​ជួស​ជុល​នៅ​ម្ដុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ហើយក៏​បើក​រ​ថយន្ដ​អែប​កៀន​ទាំង​អស់គ្នា​។ ពេល​ដែល​ជន​រងគ្រោះ​និង​ឈ្មោះ ង៉ាន់ ភី​លីន កំពុង​អង្គុយ​មើល​រថយន្ដ​ដែល​ខូចខាត ស្រាប់តែ​ជនបង្ក​ទាំងពីរ​នាក់​ ដក​អាវុធខ្លី​មិន​ចាំ​ម៉ាក ពណ៌​ទឹកប្រាក់ បាញ់​ជនរងគ្រោះ​ពីក្រោយ​ចំនួន​៤​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​ជន​ដៃដល់​ទាំងពីរ​នាក់​ឡើង​ជិះ​រថយ​ន្ដ​គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ ​កំពុងបើកការ​ស្រាវ​ជ្រាវ​រក​យ៉ាង​យក​ចិត្តទុក​ដាក់ ​ដើម្បីចាប់​ខ្លួន​ជនដៃ​ដល់ យកទៅផ្តន្ទាទោសតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម