ខឹងគេ​ស្រលាញ់​សង្សារ​ចាស់របស់​ខ្លួន កាប់​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវប៉ូលិសចាប់បាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខឹងគេ​ស្រលាញ់​សង្សារ​ចាស់របស់​ខ្លួន កាប់​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវប៉ូលិសចាប់បាន

Published

on

​ជនសង្ស័យ​ជា​ជន​ដៃដល់​ម្នាក់​ ក្នុងចំណោម​បក្ខពួក​៣​នាក់​ផ្សេងទៀត​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​(​កាប់​)​បង្ក​ឲ្យ​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ​ទៅលើ​ជនរងគ្រោះ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​។​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ម្សិលមិញ ​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី ​នៅ​ចំណុច​ភូមិ​ស្តី​លើ​ ឃុំ​ព្រែក​ហ្លួង​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។

​លោក​វរសេនីយ៍ឯក​ ឈឿង គឹម​សុង​ មន្ត្រី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ជន​រ​ង​គ្រោះ ​កាលពី​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​ភ្លាមៗ​នោះ​ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​ហិង្សា​នេះ ​រហូត​ឈាន​ទៅ​កំណត់​បាន​នូវ​មុខសញ្ញា​ធ្វើ​សកម្មភាព​និង​បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ស្របតាម​ការ​សម្របសម្រួល​លើ​នីតិវិធី​ពី​លោក​ គឺ​ ប៊ុណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ផង​។ លោក​បន្តថា កិច្ចប្រតិបត្តិការ​ខាងលើ​ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​របស់​ស្នងការដ្ឋាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ​ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុងចំណោម​ជន​ពាក់ព័ន្ធ​៣​នាក់​ផ្សេងទៀត​ ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​(​កាប់​នឹង​កាំបិត​ហើយ​គប់​នឹង​ដុំ​ថ្ម​)​ធ្វើ​ឲ្យ​រងរបួស​និង​ខូចខាត​នូវ​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​កាលពី​៣​ថ្ងៃ​កន្លងទៅ​។​ ជនសង្ស័យ​ចំនួន​០១​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ សល់ សាន់ ​ហៅ​តឿ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តី​លើ​ ឃុំ​ព្រែក​ហ្លួង ​ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។

​លោក​បញ្ជាក់​បន្ត​ថា ជនសង្ស័យ​ខាងលើ​និង​បក្ខពួក​៣​នាក់​ទៀត​ បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧​និង​០០​នាទី​ នៅ​ចំណុច​ភូមិ​វត្ត​លៀប​សង្កាត់​ចំការ​សំរោង ​ក្រុង​/​ខេត្តបាត់ដំបង​។ ​ដោយ​បាន​ប្រើប្រាស់​កាំបិត​និង​ដុំ​ថ្ម​ផង ​បាន​កាប់​បំផ្លាញ​ម៉ូតូ​មួយ​គ្រឿង ​និង​បង្ក​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ​សុខ រ៉ានី​ឆា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាប់​គោ​ថ្មី​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ទទួលរង​របួស​មុត​រយះ​ចេញឈាម​ត្រង់​សៀតផ្កា​ខាងឆ្វេង ​និង​មុត​រយះ​ត្រង់​ខ្នង​ខាងឆ្វេង​ និង​ត្រូវ​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

​ក្រោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​ជន​ដៃដល់​ឈ្មោះ​ សល់​ សាន់​ ហៅ​តឿ​បាន​ឆ្លើយ​សារភាពថា​ មូលហេតុ​ ដែល​ខ្លួន​រួម​ទាំង​បក្សពួក​ចំនួន​០៣​នាក់​ទៀត​ធ្ វើ​សកម្មភាព​ដោយមាន​កាំបិត​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​ខាងលើ​ កាលពី​ថ្ងៃទី​​២៦​ ខែធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅនេះ ​គឺ​ព្រោះតែ​ខឹង​នឹង​ជនរងគ្រោះ​រូប​នេះ​ ថ្លើមធំ​ហ៊ាន​ទៅ​ស្រឡាញ់​អតីត​សង្សារ​របស់​ខ្លួន​។​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជា​បន្ត​ទៀត​ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​ចោទប្រកាន់នាយប៉ុស្តិ៍ រំលោភ​ក្មេង​ស្រី​អាយុ ១៣ ឆ្នាំ​ បញ្ចប់​រឿងត្រឹម​ប្រាក់​សំណង ៦ លាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services