Connect with us

ព័ត៌មានជាតិ

កម្ពុជារងឥទ្ធិពលទ្រនុងសខ្ពស់ពីចិន នឹងធ្លាក់ភ្លៀងពីតិចទៅច្រើនលើផ្ទៃប្រទេស

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ បានប្រកាសថា កម្ពុជានឹងបន្តធ្លាក់ភ្លៀងលើផ្ទៃប្រទេសចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២នេះ ដោយសារឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ៨ ខែតុលានេះ បង្ហាញថា បាតុភូតនេះនឹងធ្វើឲ្យកម្ពុជាបន្តធ្លាក់ភ្លៀងពីតិចទៅមធ្យម នៅតំបន់ខ្ពស់រាបឦសាន និងពាយព្យជាប់ភ្នំដងរែក។ ចំណែកឯ រាជធានីភ្នំពេញ និងខេត្តដ៍ទៃទៀតនៅភាគខាងក្រោម នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ប្រភពដដែលបញ្ជាក់ថា នៅលើផ្ទៃសមុទ្រចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា នឹងមានសភាពអាប់អួរ ដោយមានភ្លៀងធ្លាក់ និងខ្យល់បក់បោកធ្វើឲ្យមានរលកកំសួលទឹកសមុទ្រកើតឡើងក្នុងកម្រិតបង្គួរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម