Connect with us

ព័ត៌មានជាតិ

ក្រសួង​នឹងសាងសង់អាងទឹកដ៏ធំមួយ​ទៀត​ដើម្បីដោះស្រាយបញ្ហាទឹកជំនន់​នៅខេត្តកំពង់ធំ​

បានផុស

នៅ

ក្រសួង​ធនធានទឹក និងឧតុនិយម នឹងធ្វើការសាងសង់អាងទឹកធំមួយទៀតដែលមានសមត្ថភាព​ខ្ពស់ខាងក្នុងការដោះស្រាយបញ្ហាទឹកជំនន់គ្រប់ប្រភេទក្នុងខេត្តកំពង់ធំ និងបង្កើនវិស័យអេកូ​ទេសចរណ៍ ព្រមទាំងបង្កើនការផលិតឲ្យបាន៣ដងដោយសុវត្ថិភាពធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើ​ឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ នេះ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះធ្វើការត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងខេត្តកំពង់ធំ ដែលទឹកបាន​កើនឡើង​ដល់កម្រិតប្រកាសអាសន្នត្រង់គម្រោងអាងទឹកកំពង់គោ ក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពធំ។

សូមជំរាបផងដែរថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននិង​កំពុងធ្វើការ​ដឹកនាំបញ្ជាផ្ទាល់ធ្វើការសិក្សាលើគម្រោង​អាងទឹកកំពង់គោខាងលើនេះដោយ​យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ប្រាកដប្រជាប្រកបដោយសុក្រឹត្តភាពនិងមានស័កសិទ្ធភាពក្នុងការដោះទឹកជំនន់ក្នុងធា ៣០០០ ម៉ែត្រគូប នៅក្នុងរដូវវស្សា និងស្តុកទឹកបានចំនួន ២៧០ លាន ម៉ែត្រគូប ក្នុងចំងាយ ១៦០ គម ដល់ស្ពានសណ្តាន់ ជាទឹករស់សម្រាប់ធានាឲ្យសន្តិសុខទឹក​លើគ្រប់វិស័យចំនួន ៣ សែន ហិកតា (៣០០ ០០០) ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកសណ្តាន់ បម្រើឲ្យវិស័យអេកូទេសចរណ៍ដ៏ច្រើនក្នុងស្រុកប្រាសាទសម្បូព្រៃគុក និងបម្រើឲ្យបណ្តា​ស្រុកជាច្រើនទៀតក្នុងខេត្តកំពង់ធំ តាមរយៈស្ទឹងស្លាប់ទៅជាស្ទឹង​រស់ពោរពេញដោយទឹកប្រើប្រាស់គ្រប់រដូវកាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម