Connect with us

ព័ត៌មានជាតិ

ប្រតិបត្តិការ​ក្តៅ​គគុក ០៣ ថ្ងៃ​ ស្វា ១៦ ក្បាល ត្រូវ​បាន​ចាប់​ចេញពី​ឧទ្យា​នអង្គរ គ្មាន​ស្វាណា​ងាប់​​ទេ

បានផុស

នៅ

អាជ្ញាធរអប្សរា​បាន​ចេញ​មក​បំភ្លឺ ជុំវិញ​យុទ្ធនាការ​ចាប់ស្វា​កាច​ៗចេញពី​ឧទ្យានអង្គរ​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​បណ្តាល​ឲ្យ​ស្វាស្លាប់​ ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ប្រតិបត្តិការ​ចាប់​ស្វា​កាច​ៗចេញពី​ឧទ្យានអង្គរ​កាល​ពីថ្ងៃ ២៨ ធ្នូ ២០២០ អាជ្ញាធរ​ឲ្យ​ដឹ​ង​ថា ចាប់​ស្វា​កាច​បាន​តែ​១៦ ក្បាល​ប៉ុណ្ណោះ រី​ឯ​សត្វ​ស្វា​ស្លូតដទៃ​ទៀត​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​បាយ័ន ពុំ​មាន​ការ​ចាប់​យក​ចេញទេ។ ក្នុងនោះ​ក៏ពុំបណ្តាល​ឲ្យ​ស្វា​ពីរ​ក្បាល​ងាប់​ ដូច​ការ​បង្ហោះ​ក្នុង​ហ្វេសបុកនោះ​ដែរ។

អាជ្ញាធរ​ដែល​ចេញប្រតិបត្តិការ​ចាប់​ស្វានេះ មានការ​ចូលរួមពី​រដ្ឋបាល​ព្រៃឈើ​ដែល​ជា​ក្រុមជំនាញ ដើម្បី​កំណត់អត្តសញ្ញាណសត្វស្វា​កាចណា​ ដែល​ត្រូវ​ចាប់​ចេញពី​ឧទ្យាន​អង្គរ យក​ទៅព្រលែង​រស់នៅ​តាមបែប​ធម្មជាតិ។

អាជ្ញាធរ​លើកឡើង​ពី​បច្ចេកទេស​ចាប់​ស្វា​​កាច​ទាំង​នោះ​ ដោយ​ការ​​ប្រើប្រាស់​កាំភ្លើង​បាញ់​ដាក់ថ្នាំ​សណ្តំ មិន​បង្ក​ហានិភ័យ​ឲ្យ​ស្វា​ទាំង​នោះ​ងាប់​ ដូច​​អ្នក​ប្រើប្រាស់​​បណ្តាញ​សង្គមហ្វេសបុក​បង្ហោះនោះឡើយ។

អាជ្ញាធរ​ក៏​ស្នើ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម កុំ​បង្ហោះ​និង​ចែកចាយ​ព័ត៌មានមិន​ពិត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ការងារ ឬ​ចេតនាវាយ​ប្រហារ​មមន្រ្តី​មាន​សមត្ថកិច្ច​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្ួន ដោយ​​ងាក​មក​ការពារ​អ្វី​ជា​តម្លៃ​នៃ​អត្តសញ្ញាណជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣៤ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម