ព័ត៌មានជាតិ
សារពិសេសសម្តេចតេជោ ៖ បញ្ឈប់ការដឹកពលករខ្មែរចូលមកក្នុងប្រទេស ជាបណ្តោះអាសន្ន
Published
2 months agoon
By
Kang Tolaក្រោយពីរកឃើញអ្នកឆ្លង Covid-19 ក្នុងចំណោមពលករ បានកើនឡើងជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារពិសេសមួយ ដោយបញ្ជាឲ្យកងទ័ពបញ្ឈប់ការដឹកពលករខ្មែរចូលមកផ្ទៃក្នុងប្រទេសជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកឆ្លង Covid-19 ក្នុងចំណោមពលករ ដែលត្រឡប់ពីប្រទេសថៃបានកើនឡើងជាបន្តបន្ទាប់ ជាមួយគ្នានោះសម្តេចក៏បានបញ្ជាក់ឲ្យក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ធ្វើសកម្មភាពជាបន្ទាន់ផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះចូលសហគមន៍ជាថ្មី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍រយៈពេលពីរថ្ងៃនេះនៅតាមព្រំដែនកម្ពុជា-ថៃ មានការរកឃើញអ្នកឆ្លង Covid-19 ជាបន្តបន្ទាប់ ដែលមកដល់ល្ងាចថ្ងៃនេះ មានអ្នកឆ្លងចំនួន៦ នាក់ ហើយបើតាមការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ មានការសង្ស័យជាច្រើនទៀត ដែលអាចកើនលើស១០នាក់។ សម្ដេចបានបានបន្តថា នៅក្នុងស្ថានភាពបែបនេះ យើងត្រូវតែខិតខំ ដើម្បីរួមចំណែកជាមួយប្រទេសថៃក្នុងការគ្រប់គ្រងសភាពការណ៍។ នៅប្រទេសថៃកាលពីម្សិលមិញ មានអ្នកឆ្លងរហូតដល់២៥០នាក់ ហើយនៅថ្ងៃនេះមានជាង១០០នាក់។

បើតាមសម្ដេចតេជោ ហ៊ុន សែន អ្នកដែលចូលមកពីប្រទេសថៃ ត្រូវបានឃើញវិជ្ជមានជាបន្តបន្ទាប់ ក្នុងស្ថានភាពបែបនេះ សម្ដេចបានចេញបទបញ្ជាឱ្យកម្លាំងនៅតាមព្រំដែនទាំងអស់ធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់ជាទីបំផុតចំពោះអ្នកឆ្លងដែនតាមច្រក ដែលមានការគ្រប់គ្រង និងច្រករបៀង ដាច់ខាត គឺមិនអោយមានការលួចឆ្លងចូលមកក្នុងផ្ទៃប្រទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាក និងមិនបានធ្វើចត្តាឡីស័កនោះឡើយ។
សម្តេចបានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ ដែលមានមធ្យោបាយដឹកជញ្ជូន ផ្អាកការដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកក្នុងផ្ទៃប្រទេស ដែលធ្លាប់ដឹករំលែកទៅតាមខេត្តនាពេលកន្លងមក យើងសុខចិត្តធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្ត នៅតាមព្រំដែន ល្អជាងដឹកបងប្អូនយកមកពង្រាយនៅផ្ទៃក្នុងប្រទេស ដែលនាំឱ្យឆ្លងដល់សហគមន៍ជាថ្មីម្ដងទៀត។ ដូច្នេះត្រូវយកចិត្តទុកដាក់គ្រប់គ្រងបងប្អូនទាំងនេះ ឲ្យបានហ្មត់ចត់ និងត្រូវពង្រឹងសមត្ថភាពក្នុងការធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែន ដែលបានកំណត់ទីតាំង ហើយត្រូវយកសំណាកនៅទីនោះ និងធ្វើចត្តាឡីស័កនៅទីនោះក្នុងរយៈពេល១៤ថ្ងៃ។
ជាមួយគ្នានោះ សម្តេចបានបញ្ជាឲ្យក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់សម្ភារៈ ថវិកា ដើម្បីធ្វើចត្តាឡីស័ក និងការយកសំណាក ដើម្បីធ្វើតេស្ត ដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទីនោះប្រសិនបើមានការចាំបាច់។ ដូច្នេះខេត្តនៅតាមបណ្ដាព្រំដែន ក៏ដូចជាកម្លាំងនៅតាមព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ជាមួយពលករ ពលការិនីកម្ពុជា ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ ដែលមកដល់ពេលនេះ តាមការប៉ាន់ស្មាន នឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយមន្ទីរពេទ្យខេត្តបាត់ដំបង អាចរ៉ាប់រងនៅក្នុងការព្យាបាលនេះ។ សម្តេចបានប្រាប់ឲ្យពិនិត្យសមត្ថភាពក្នុងការព្យាបាល ពង្រឹងសមត្ថភាពមន្ទីពេទ្យនៅតាមខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យក្រសួងសុខាភិបាលត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបន្ថែមសម្ភារៈ និងថវិកា សម្រាប់ការធ្វើចត្តាឡីស័ក ក៏ដូចជាការធ្វើតេស្តយកសំណាក និងបង្កើនល្បឿន នៃការធ្វើតេស្ត ដោយវិទ្យាស្ថានប៉ាស្ទ័រ។ បញ្ហាសំខាន់ គឺការដឹកជញ្ជូនសំណាក់ពីរខេត្តមកកាន់វិទ្យាស្ថានប៉ាស្ទ័រ។
សម្តេចបញ្ជាក់ទៀតថា “ខ្ញុំសូមដាក់បញ្ជាឱ្យបណ្ដាខេត្តនៅខាងក្រោយទាំងអស់ ធ្វើការត្រួតពិនិត្យ នៅតាមមូលដ្ឋាន ថាតើមានបងប្អូនមកពីប្រទេសថៃចូលមកដល់ប៉ុន្មាននាក់ ? ហើយត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់ ហើយអ្នកដែលបានដឹកជញ្ជូនទៅកាន់បណ្ដាខេត្តរួចហើយ គាត់ត្រូវតែគ្រប់គ្រងឱ្យបានល្អ។ ចំណែកអ្នកដែលលួចចូលមកស្ងាត់ៗ ដែលមិនបានយកសំណាក់ មិនបានធ្វើចត្តាឡីស័ក គឺត្រូវយកសំណាកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវការពង្រាយជំងឺទៅកាន់គ្រួសារ និងសហគមន៍ ដែលខ្លួនកំពុងរស់នៅ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ការលើកឡើងដល់ពេលនេះ មិនទាក់ទងទៅដល់ការបើកឡើងវិញសាលារៀន ការបើកឲ្យមានការជួបជុំផ្សេងៗនោះទេ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានអង្វរករដល់ពលករ ពលការិនីខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមបន្តស្នាក់នៅទីនោះជាបន្តទៀត ដើម្បីឲ្យអាជ្ញាធរថៃ ជួយដល់បងប្អូនក្នុងការពិនិត្យ និងព្យាបាលនៅទីនោះ ប្រសើរជាងការនាំជំងឺចូលមកប្រទេស ហើយនាំទៅដល់ការបាត់បង់ការងារធ្វើ។ សង្ឃឹមថា បងប្អូននឹងយល់ចំពោះផលវិបាក ដល់ក្រុមគ្រួសារដល់ខ្លួនឯង និងសម្រាប់ប្រទេសជាតិខ្លួនឯងផង៕
ដោយ ៖ កោះកែវ

You may like
-
សម្តេចតេជោ រំលឹកខួប ៤២ ឆ្នាំថ្ងៃជួបគ្នាវិញជាមួយភរិយា
-
សម្តេចតេជោ ហ៊ុន សែន ចេញវិធានការបន្ថែម សាលារៀន នឹងត្រូវបិទ ខណៈការរីករាលដាល នៃជំងឺកូវីដ-១៩ ចេះតែកើនឡើង
-
ក្តៅៗមុននេះ រកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ១៣ នាក់ទៀត
-
សម្តេច ហ៊ុន សែន ឲ្យត្រៀមមន្ទីរពេទ្យទាហាននិងមន្ទីពេទ្យផ្សេងទៀតដាក់អ្នកជំងឺកូវី១៩ ខណៈមានអ្នកឆ្លងកើនឡើងយ៉ាងគំហុក
-
សម្តេចនឹងបិទការជួបជុំគ្នានិងរៀបពិធីមង្គលការ ប្រសិនបើពលរដ្ឋមិនអនុវត្តវិធានការ៣ការពារនិង៣កុំឲ្យបានខ្ជាប់ខ្ជួន
-
សម្តេចតេជោហ៊ុន សែននឹងថ្លែងសារពិសេសមួយនៅម៉ោង ៩ ព្រឹកនេះ
ចុច Like Facebook កម្ពុជាថ្មី

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

អ្នកវិជ្ជមានកូវីដ១៩មួយគ្រួសារ ក្នុងបុរី ប៉េង ហួត ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ត្រូវក្រុមគ្រូពេទ្យចុះយកទៅព្យាបាល

Update !!! ទីតាំងប្រឈមនឹងកូវីដ១៩ នៅក្នុងបុរីប៉េងហួត កើនដល់៦ទីតាំងហើយ

រកឃើញអ្នករត់កង់បី ៣នាក់ ដឹកស្ត្រីជនជាតិវៀតណាមមានវិជ្ជមានកូវីដ១៩នៅស្វាយរៀងហើយ

Breaking News រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសរកអ្នកបើករថយន្តដឹកភ្ញៀវ សណ្ឋាគារហ័ងហ្គ័នជាយី ទៅធ្វើតេស្តកូវីដ១៩ ក្រោយរកឃើញស្ត្រីជនជាតិចិនមានវិជ្ជមានកូវីដ១៩

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ6 days ago
វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ព័ត៌មានអន្ដរជាតិ7 days ago
អ្នកវិទ្យាសាស្ត្រប្រាប់មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ
-
ជំនឿ5 days ago
តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?
-
ព័ត៌មានអន្ដរជាតិ6 days ago
គ្មាននរណាអាចបញ្ជាក់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ សូម្បីតែ WHO
-
ព័ត៌មានអន្ដរជាតិ1 week ago
ការស្រាវជ្រាវ៖កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ
-
អាជីព3 days ago
អ្នករកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង
-
សុខភាព6 days ago
អាហារធម្មជាតិខ្លះល្អមែន តែមិនអាចហូបច្រើនពេកទេ
-
KPT+7 days ago
អាហារ ៥ ប្រភេទជួយបន្សាបជាតិពុលនៅក្នុងខ្លួន