Connect with us

ព័ត៌មានជាតិ

ទីណាជួបការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ទៅដល់ភ្លាមដោយមិនរួញរាឡើយ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងថា “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ផ្តល់ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ២៩ គ្រួសារនារសៀលម្សិលមិញនេះ។

លោកជំទាវមានប្រសាសន៍ថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីករាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច។ ជាពិសេស ការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាការដែលសម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្ានការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។

លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃការផ្ទុះសារជាថ្មីនៃជំងឺកូវីដទំរង់ថ្មី ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺនេះ។

លោកជំទាវបានបន្តទៀតថា ថ្មីបើជំងឺអេដស៍ពុំទាន់មានថ្នាំព្យាបាលនៅឡើយ គឺមានត្រឹមតែថ្នាំពន្យាយ៉ាងណាក៏ដោយ សូមគ្រប់គ្នារស់នៅជាមួយមេរោគអេដស៍កុំបាក់ទឹកចិត្ត ត្រូវចេះហាត់ប្រាណ ហូបឲ្យបានទៀងទាត់ ជាពិសេស បន្លែ និងប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ និងមិនត្រូវរើសអើងលើពួកគាត់ឡើយ ។

សូមបញ្ចាក់ថា អំណោយដ៍ថ្លៃថ្លាដែលត្រូវផ្តល់ជូនពលរដ្ឋទាំង ២៩ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៉ីវ ៦ដប ទឹកដោះគោខាប់ ៥ កំប៉ុង សាប៊ូក្រអូប ៤ ដុំ ឃីត ១ កញ្ចប់ អាវយឺត ២ និង ថវិកាធ្វើដំណើរចំនួន ៨ ម៉ឺនរៀលផងដែរ ៕

អត្ថបទ៖ វិមាន

ចុចអាន៖ លោក វង សូត ជំរុញក្រុមការងារថ្នាក់មូលដ្ឋានបន្តប្រឹងប្រែងបម្រើសេវាសាធារណៈជូនពលរដ្ឋរហ័សតាមដែលអាចធ្វើបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម