Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាង​៣០០០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៦០០​នាក់

បានផុស

នៅ

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា រយៈពេល​ពេញ​មួយឆ្នាំ​២០២០​នេះ ពោលគឺ​ចាប់ពី​ខែមករា ដល់​ខែធ្នូ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំង​ប្រទេស​បាន​ថយ​ចុះ​គួរ​ឲ្យកត់សំគាល់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។

​បើតាម​សម្តេច​ក្រឡាហោម ស ខេង នៅ​ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ចំនួន​៩៤២​លើក ស្មើនឹង​២៣​ភាគរយ ពោល​គឺ​នៅ​ឆ្នាំ​២០២០​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​សរុប​៣១៧៩​លើក ខណៈ​កាលពី​ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​ចំនួន​៤១២១​លើក​។ សម្តេច​បន្តថា ការថយចុះ​ជាង​២០​ភាគរយ នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០២០ បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ថយចុះ​៣៣៥​នាក់ ស្មើ​១៧​ភាគរយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​ផ្ដាច់​យកអាយុ​ជីវិត​អ្នកដំណើរ​១៩៨១​នាក់ ប៉ុន្តែ​ឆ្នាំ​២០២០​ចំនួន​អ្នក​ស្លាប់​បាន​ថយ​មក​នៅត្រឹមតែ​១៦៤៦​នាក់​ប៉ុណ្ណោះ​។ ចំណែក​អត្រា​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏មាន​ការ​ថមថយ​ដូចគ្នា​ដែរ គឺ​ថយចុះ​ចំនួន​១៤៥៥​នាក់ ស្មើ​២៤​ភាគរយ ដ្បិត​នៅ​ឆ្នាំ​២០២០​មាន​អ្នករងរបួស​ស​៤៦៨៦​នាក់ នៅ​គ្រា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ មាន​អ្នករបួស​ចំនួន​៦១៤១​នាក់​។

​ដោយ​ផ្អែកលើ​លទ្ធផល​នេះ ក្នុងនាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្តេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​បាន​អំពាវនាវ​នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស​បន្ត​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​តួនាទី​ភារកិច្ច ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។

ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់​បន្ត​ចូលរួម​គោរព​ច្បាប់ និង​បើកបរ​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន ដើម្បី​យើង​អាច​ឈាន​ទៅ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់ និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមក​នៅ​កម្រិត​កាន់តែ​ទាប​ជាង​នេះ​៕
ដោយ ៖ កោះ​កែវ

សូមចុច ៖ ហាងឆេងម៉ូតូហុងដា សេ១២៥ ស៊េរី ២០២១ ឡើងថ្លៃខ្ពស់ក្នុងថ្ងៃឆ្លងឆ្នាំសកល

សូមចុច ៖ឃាត់ខ្លួន​អ្នក​លក់៣នាក់​ និង​អ្នកប្រើប្រាស់​២នាក់ ដកហូត​ថ្នាំញៀន​ជិត​១​គីឡូ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម