Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ជូនពរ​ឲ្យ​ក្រុមការងារ​បក្ស​នៅ​ក្រៅ​ប្រទេស ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​លិខិត​ជូន​ចំពោះ​សមាជិក សមាជិកា និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ និង​សាខា​គណៈកម្មាធិការ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ក្រុមការងារ​យុវជន​គណបក្ស​នៅក្រៅ​ប្រទេស​។

លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​លើកឡើង​យ៉ាងនេះ​ថា “​តាងនាម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង និង​សូម​ចូលរួម​អបអរសាទរ​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២១ នាពេល​ខាងមុខនេះ ជាមួយ​បងប្អូន លោកពូ អ្នក​មីង លោកយាយ លោកតា ជា​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​គណបក្ស និង​សាខា​គណៈកម្មាធិការ​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅក្រៅ​ប្រទេស ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្រៅ​ប្រទេស ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្រៅ​ប្រទេស ព្រមទាំង​បងប្អូន​ជា​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​នៅតាម​តំបន់ និង​បណ្តា​ប្រទេស​នានា ដែល​កំពុង​រស់នៅ និង​ស្នាក់នៅ​ក្រៅប្រទេស​ទាំងអស់​”​។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជូនពរ​ប្រកបដោយ​សុខភាព​ល្អ​បរិបូរ​សុភមង្គល វិបុល​សុខ អាយុ​យឺនយូរ ថាមពល​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ និង​ជៀសផុត និង​រួច​ផុតពី​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បន្ត​ចូល​រួម​ចំណែក​ពង្រឹង និង​ពង្រីក​សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស​។

ជាមួយគ្នា​នោះ លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់​សមា​ជិ​ក សមាជិកា ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​បេសកកម្ម​បម្រើ​ជាតិ ប្រជាជន និង​គណបក្ស​ប្រជាជន​កម្ពុជា​ទោះ​ក្នុង​កាលៈទេសៈ ដ៏​លំបាក​នៃ​បរិបទ​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត​សកម្មភាព​ធម្មតា​តាមបែប​គន្លង​ថ្មី ដែល​បាន​នាំមក​នូវ​សមិទ្ធផល និង​ជោគជ័យ​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២០​។

លោក ហ៊ុន ម៉ា​ណែ​ត បានកត់សម្គាល់​ប្រកបដោយ​មោទនភាព​ផងដែរ​ថា ខណៈពេលដែល​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​យកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វី​៨-១៩ គ្រោះមហន្តរាយ និង​គ្រោះធម្មជាតិ ក្នុង​រយៈពេល​កន្លងទៅ​នេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​បងប្អូន​សមាជិក​ទាំងអស់​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញា​ស្មារតី ធនធាន សម្ភារៈ និង​ថវិកា​ផ្ទាល់ខ្លួន ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ក្នុង​ស្មារតី​សាមគ្គីភាព​ខ្មែរ​តែមួយ ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។
​លោក​សង្ឃឹមថា ក្នុង​ឆ្នាំ​ថ្មី​នេះ បងប្អូន លោកពូ អ្នក​មីង លោកយាយ លោកតា​ប្តេជ្ញាចិត្ត នឹង​បន្ត​ខិតខំ​បំពេញភារកិច្ច​បន្តទៅទៀត ដើម្បី​នាំមក​នូវ​ជោគជ័យ​ថ្មីៗ​ថែមទៀត​ជូន​ជាតិ​មាតុភូមិ ប្រជាជន និង​គណបក្ស​ប្រជាជន​កម្ពុជា​៕
ដោយ ៖ កោះ​កែវ

សូមចុច ៖ ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាង​៣០០០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៦០០​នាក់

សូមចុច ៖ផ្ទុះ​រាតត្បាត​កូវីដ​ខេត្ត​ត្រាត ជាប់​ខេត្ត​កោះកុង អាជ្ញាធរ​​ឲ្យ​ពលរដ្ឋ​ឃ្លាំ​មើលជន​ចំណូល​ថ្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម