កុមារជាង១៣ម៉ឺននាក់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា នាឆ្នាំ២០២០
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កុមារជាង១៣ម៉ឺននាក់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា នាឆ្នាំ២០២០

Published

on

កុមារជាង១៣ម៉ឺននាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំ ខណៈអត្រាមរណភាពកុមារ នៅក្នុងមន្ទីរពេទ្យ បានថយចុះចំនួន៣ភាគរយ។នេះបើយោងតាមរបាយការណ៍របស់មូលនិធិគន្ឋបុប្ផាកម្ពុជា។

មូលនិធិគន្ធបុប្ផា បានឱ្យដឹងថា កុមារមានជំងឺធ្ងន់ធ្ងរ ចំនួន១៣៣ ០២៦នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយក្នុងនោះ មានកុមា ៤៤៨៨នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ហើយទារកទើបកើត ចំនួន១៤ ១១២នាក់ ត្រូវបានដាក់ឱ្យសង្គ្រោះបន្ទាន់ ផ្នែកទារក។

មូលនិធិគន្ធបុប្ផា បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២០កន្លងមក មន្ទីរពេទ្យគន្ធបុប្ផា បានវះកាត់កុមារ ចំនួន២៤,៨២២នាក់ ក្នុងនោះកុមារកម្ពុជា ១ ០៤៦នាក់ ត្រូវបានវះកាត់ជំងឺបេះដូង និងកុមារកម្ពុជា ៧៧៧នាក់ទៀត ត្រូវបានវះកាត់ជំងឺប្រព័ន្ធប្រសាទខួរក្បាល ហើយ៤៩៥៨៦នាក់ទៀត បានចាក់វ៉ាក់សាំងការពារជំងឺ។

របាយការណ៍បានលើកឡើងដែរថា ក្នុងការផ្ដល់សេវាសុខាភិបាលនេះដែរ មន្ទីរពេទ្យ បានពិនិត្យ និងព្យាបាលស្ត្រីមានផ្ទៃពោះ ១៣២ ៤៤៣ករណី និងបានផ្ដល់សេវាសម្រាលកូនដល់ស្ត្រី ២៥ ៧៧១នាក់ផងដែរ។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផា បានគួសបញ្ជាក់ដែរថា អត្រាមរណភាពកុមារ នាឆ្នាំ២០២០ មានកម្រិតត្រឹមតែ ០.២៥ភាគរយ ពោល គឺបានថយចុះ៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services