Connect with us

ព័ត៌មានជាតិ

ស្រ្តី​ ០១ នាក់ កំពុង​ធ្វើចត្តាឡីស័ក មានអាការធ្លាក់ឈាម បញ្ជូនទៅមន្ទីរពេទ្យទាំង​យប់

បានផុស

នៅ

ប្រភព​ពី​លោក​អភិបាល​ស្រុក​មង្គល​បុរី ស្រ្តីម្នាក់មាន​អាការៈធ្លាក់ឈាម នៅ​ពេល​ធ្វើ​ចត្តាឡីស័ក ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ ជប៉ុន ដើម្បី​សង្រ្គោះ​បន្ទាន់នៅយប់​ថ្ងៃ​ទី ០១ ខែ មករា ២០២១។

លោក​អភិបាល​ស្រុក​មង្គលបុរី រ័ត្ន ដាស៊ីណង់ បាន​ឲ្យ​ដឹង​ថា ស្រ្តី​រូប​នោះ​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​វិទ្យាល័យ​មង្គលបុរី តែ​លោក​មិន​បាន​បញ្ជាក់​ថា​ ស្រ្តី​រូប​នោះ​ជា​ពលករ​មកពី​ថៃ ឬ​យ៉ាង​ណា​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់​ថ្ងៃទី១ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងប្រតិភូបានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ និងស្តាប់របាយការណ៍វាយតម្លៃ ហើយឆ្លើយតប​លើដំណើរការសេវាសុខាភិបាល នៃមណ្ឌលចត្តាឡីស័ក កម្រិត១ QC1 និងកម្រិត២ QC2 ថ្នាក់ស្រុក ក្រុងនិងថ្នាក់ខេត្ត។

ដំណើរបេសសកម្មនេះ បានធ្វើឡើងយ៉ាងបន្ទាន់ បន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត-១៩ លើពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា។

នៅខេត្តខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័ក កម្រិត១ និងកម្រិត២ ថ្នាក់ស្រុក ក្រុង ថ្នាក់ខេត្ត នៅតាមសាលារៀន មន្ទីរពេទ្យឬកន្លែងផ្សេងទៀត ចំនួន១២កន្លែង ហើយកំពុងរៀបចំទីតាំងថ្មីៗបន្ថែមទៀត នៅគ្រប់ស្រុក​ក្រុងតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម