Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ផ្ដល់​ស្រូវពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៥​ពាន់​គ្រួសារ នៅ​ខេត្តពោធិ៍សាត់

បានផុស

នៅ

នៅ​ព្រឹក ថ្ងៃ​អង្គារ ១​កើត ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ផ្តល់​ស្រូវពូជ​ប្រមាណ ៥១៤,៥០០​គីឡូក្រាម ជូន​កសិករ​ប្រមាណ ៥,១៤៥​គ្រួសារ រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់​។

​កន្លងទៅនេះ ខេត្តពោធិ៍សាត់​បាន​ជួប​នូវ​ទឹកជំនន់ ដែល​បង្ក​ឱ្យ​ប៉ះពាល់​ភូមិសាស្ត្រ ៧​ក្រុង​/​ស្រុក​, ប៉ះពាល់​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៣,៧៧៥​គ្រួសារ ស្មើនឹង​ចំនួន ៦,៧០៩​ខ្នង​ផ្ទះ​។ ជម្លៀស​ប្រជាជន​រយៈពេល​ខ្លី​ទៅកាន់​ទីទួល​សុវត្ថិភាព​ចំនួន ១៧៤​គ្រួសារ​។ ក្នុងនោះ លង់ទឹក​ស្លាប់​ចំនួន ៤​នាក់​។

ទឹកជំនន់ ក៏បាន​បង្ក​ឱ្យ​ប៉ះពាល់​សាលារៀន​ចំនួន​២៥​កន្លែង មណ្ឌល​សុខភាព​ចំនួន ២​កន្លែង​, ប៉ះពាល់​វត្ត​អារាម និង​វិហារ​សាសនា​ចំនួន ១៦​កន្លែង​, ប៉ះពាល់​ផ្លូវ​កៅស៊ូ​ចំនួន ៣,០៥០​ម៉ែត្រ​,​ប៉ះពាល់​ផ្លូវ​គ្រួស​ក្រហម​ចំនួន ៩២,១១៥​ម៉ែត្រ​, ប៉ះពាល់​អណ្តូងទឹក​ចំនួន ៩៦​កន្លែង ស្រះ​ទឹក​ចំនួន ៦៦​កន្លែង បង្គន់​ចំនួន ២,៣១១​កន្លែង​។​

​គ្រោះទឹកជំនន់​នេះ ក៏បាន​បង្ក​ឱ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន ១៩,៥៩៦​ហិកតា ខូចខាត​ស្រូវ​ចំនួន ៩,៣២១​ហិកតា​។ ក្នុងនោះ​ផ្ទៃដី​អាច​ស្តារឡើងវិញ​បាន​ចំនួន ៦,៦៦៨​ហិកតា​,​ប៉ះពាល់​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ចំនួន ៣,០៤៧​ហិកតា និង​ដំណាំ​រួមផ្សំ​ចំនួន ៣,២០៩​ហិកតា​។​

​គេហទំព័រ Facebook សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង 7:00 នាទី​ព្រឹក ពី​ទី​រួម​ខេត្តពោធិ៍សាត់​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥២ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម