Connect with us

ព័ត៌មានជាតិ

ពលករ​ម្នាក់រអិលជើងបោក​ក្បាល​ស្លាប់​ អំឡុងពេលធ្វើច​ត្តា​ឡី​ស័ក​នៅខេត្ត​ត្បូងឃ្មុំ

បានផុស

នៅ

ពលករម្នាក់បានស្លាប់ ដោយសារ​តែ​រអិល​ដួលបោក​ក្បាល​អំឡុងពេលធ្វើ​ចត្តាឡីស័កស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូង នេះបើយោងតាម​ ផេករបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធបានបង្ហោះមុននេះ។​

ប្រភពដដែល​ឱ្យ​ដឹងថា​ បន្ទាប់ពី​ទទួលដំណឹង​មាន​ករណី​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ស្លាប់ នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ សាលា​តេ​ជោ ហ៊ុន សែន ត្បូងឃ្មុំ ស្ថិតនៅ​ក្នុងភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ភ្លាមៗ​នោះ កំលាំង​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បានធ្វើ​កិច្ចសហការ​ជាមួយ​កំលាំង​ជំនាញ​ពេទ្យ​ការពារ​ជំងឺឆ្លង បានធ្វើការ​ពិនិត្យ​សាកសព​ឈ្មោះ អ៊ុន ស៊ី​ថា ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​មេលោង ឃុំ​មៀន ស្រុក​អូរាំងឱ ខេត្ត​ត្បូងឃ្មុំ។

ក្រោយពី​កម្លាំង​កា​រិ​យា​ល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បានធ្វើ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ពេទ្យ​ការពារ​ជំងឺឆ្លង បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ឃើញថា​សាកសព​មាន​ស្នាម​មុត​បែក​ត្រង់​គល់​ចិញ្ចើម​ខាងឆ្វេង​បន្តិច ហើយ​មាន​ឈាម​ប្រ​ទ្បា​ក់លើ​ផ្ទៃមុខ (​មូលហេតុ​) ចូល​បន្ទប់ទឹក​ដួល​បោក​ត្រូវ​ថាស​បង្គន់​បណ្ដាល​ឲ្យស្លាប់​ផងដែរ​។

បើ​យោង​តាម​លោក គ្រូពេទ្យ​ជំនាញ​បាន​សន្និដ្ឋាន​ថា ករណី​ស្លាប់​នេះ ដោយសារ​ជំងឺ​គាំង​ចង្វាក់បេះដូង (​ខ្យល់គរ​) ទើប​បណ្ដាល​ឲ្យ​ស្លាប់​។

សូមបញ្ជាក់​ថា ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ ដែល​បាន​ស្លាប់​នៅ​ពេល​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ ​បាន​ត្រឡប់​មក​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០ បន្តដំណើរ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ហើយ​បាន​យក​សំណាក់​ទៅ​ពិនិត្យ​លើក​ទី​១ ឃើញ​អវិជ្ជមាន​ជំងឺ​កូ​វីត ១៩ នឹង​បាន​ស្លាប់​នៅ​ម៉ោង​ប្រហែល ៩និង២០​នាទី​ព្រឹក ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០​នេះ។

ក្រោយពេល​ពិនិត្យ និង​កោសល្យវិច័យ រួច ត្រូវបាន​ប្រគល់​សព​ខាងលើ​ជូនទៅ​ក្រុមគ្រួសារ​សព ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
អត្ថបទ៖នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ៥១ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម