Connect with us

ព័ត៌មានជាតិ

​ប្រទះឃើញ​រថយន្ត​ស៊ើប​មួយ​គ្រឿង ប្លុង​ចោល​ជិត​សាលារៀន នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ

បានផុស

នៅ

កំពង់ឆ្នាំង ៖​ ប្រជាពលរដ្ឋបាន​ប្រទះ​ឃើញ​រថយន្ត​ស៊ើប​មួយ​គ្រឿង ត្រូវ​បានគេយក​មក​ប្លុង​ចោល បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១ ត្រង់​ចំណុច​ដីឡូត៍​មួយ​កន្លែង ដែល​គ្មាន​មនុស្ស​នៅ ស្ថិត​នៅ​ក្នុង ភូមិ​ក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ដែល​ត្រូវ​គេ​យក​មក​ទុកចោល នេះ ម៉ាក ស៊ើប (SURF) ពណ៌កណ្ដុរ ប្រមេះ គ្មាន​ស្លាក​លេខ នោះ​ទេ​ដោយ​នៅ ក្នុង​រថយន្ត​ឃើញ​មាន​ឯកសារ និង​រូបថត ដែល​គេ​បាន​ទុក​ចោល​ក្នុង រថយន្ត​របស់​ឈ្មោះ ស្រេង ស្រ៊ុន និង ហៅ​ខ្លា​៣ ជា​មន្ត្រី​នគរបាល​ មាន​ឋា​នៈ​អនុសេនីយ៍ត្រី ជា នាយរង​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើត​ហេតុ នៃ​អធិការដ្ឋាន នគរបាលស្រុក​ពញាឮ ខេត្តកណ្តាល ដែល​បាន​ចូលនិវត្តន៍ មាន​ស្រុក​កំណើត​នៅ​ភូមិបឹង​កណ្តាល ឃុំ​ខ្ពបអា​ទាវ ស្រុកលើកដែក ខេត្ត​កណ្តាល​។

លោក​អធិការ​នគ​របាល​ស្រុក​សាមគ្គី​មានជ័យ បាន​ឲ្យ​ដឹង​ទៀត​ថា គេ​មិនបាន​ដឹង​ថា ជន ខាងលើ​នេះ ជិះ​រថយន្ត យក​មក​ប្លុង​ចោល ឬ​យ៉ាងណា​នោះទេ។

រថយន្ត​នេះ ត្រូវ​បាន​សមត្ថកិច្ច សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ឃុំស្វាយជុក និង ប្រជា​ការពារ​នាំ​យក រថយន្ត ខាងលើ​នេះ​មក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គីមានជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ឲ្យ​បាន​ច្បាស់​លាស់​នៅ​ករណីនេះ​៕
ដោយ ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន ៖ ពលករ​ម្នាក់រអិលជើងបោក​ក្បាល​ស្លាប់​ អំឡុងពេលធ្វើច​ត្តា​ឡី​ស័ក​នៅខេត្ត​ត្បូងឃ្មុំ

សូមចុចអាន ៖ រក​ឃើញ​​ករណី​​ឆ្លង​កូវីដ១៩​ចំនួន២នាក់​ទៀត​នៅខេត្តបាត់​ដំបង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៤៤ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម