Connect with us

ព័ត៌មានជាតិ

ប្រើពេលជាច្រើនម៉ោង ទើបឃាត់បានជនបាញ់គំរាមនគរបាល នៅក្នុងប៉ុស្តិ៍

បានផុស

នៅ

សមត្ថកិច្ចខេត្តកណ្ដាល ប្រើពេលអស់ជាច្រើនម៉ោង ក្នុងការឡោមព័ន្ឋ ដើម្បីចាប់ខ្លួន អ្នកបើកបររថយន្តធុនធំម្នាក់ ដែលបង្កគ្រោះថ្នាក់ និងយកអាវុធ AK ក្នុងទីស្នាក់ការនគរបាល រដ្ឋបាលឃុំ បាញ់គំរាមជាច្រើនគ្រាប់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅក្នុង​ឃុំសំពៅពូន ស្រុកស្អាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនបង្កមានឈ្មោះ ពៅ ហុង អាយុ២៦ឆ្នាំ រស់នៅ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុនមួយ ។

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនបង្កបានបើករថយន្តដឹកទំនិញធ្វេសប្រហែលជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ កាលពីវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ​ក្នុង​ឃុំសំពៅពូន ស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់មក សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ​ និងនាំយករថយន្ត ព្រមទាំងអ្នកបើកបរទៅកាន់ប៉ុស្តិ៍សំពៅពូន ធ្វើការ​សាកសួរ ប៉ុន្តែជនបង្កបានជាស្ទុះរត់ទៅទាញកាំភ្លើងអាកាក្នុងបន្ទប់ធ្វើការរបស់មន្ត្រីប៉ុស្ដិ៍ ហើយ​បាញ់គំរាមមកលើមន្ត្រីនគរបាលចំនួន ៧គ្រាប់ ទៀតផង ( ក្នុងបន្ទប់មានកាំភ្លើងអាការ ៣ដើម ) ។

ក្រោយមានករណីនេះរួចមក សមត្ថកិច្ចបានប្រើរយៈពេលអស់ជាច្រើនម៉ោង រហូតដល់យប់ថ្ងៃដដែល ទើបអាចឃាត់ខ្លួនជនបង្កបានដោយសុវត្ថិភាព៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម