Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពច្រកអន្តរជាតិ​អូរស្មាច់ និងមណ្ឌលធ្វើចត្តាឡី​ស័ក នៅក្នុងក្រុងសំរោង

បានផុស

នៅ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យនិងបន្តចុះពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យតេជោសែនសំរោង ក្នុងខេត្តឧត្តរមានជ័យ។

អមដំណើរលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនាឱកាសនេះ មានប្រតិភូក្រសួងសុខាភិបាល លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មកពីអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរបេសសកម្មរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅលើទឹកដីនាខេត្តឧត្តរមានជ័យនៅព្រឹកនេះ គឺចុះត្រួតពិនិត្យស្ថានភាពច្រកព្រំដែនអន្តរជាតិអូរស្មាច់ ពិនិត្យមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យតេជោសែនសំរោង និងពិនិត្យការ​សាងសង់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ហើយដំណើរបេសកកម្មនេះ បានធ្វើឡើងបន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត១៩ លើពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃសរុបជាង១០នាក់ នៅបាត់ដំបង និងខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ម៉ម ប៊ុន ហេង បានកោតសរសើរអាជ្ញាធរខេត្តឧត្តរមានជ័យ ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីទាំងអស់ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ត្រួតពិនិត្យពលករ មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់បានយ៉ាងល្អ ក្នុងគោលបំណងការពារពីជំងឺកូវីដ១៩។

ក្នុងនាមក្រសួងសុខាភិបាល លោករដ្ឋមន្ត្រីសូមកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដាក់កម្លាំងត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន មិនឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ពោលគឺត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ឫទឹកអាល់កុល និងជែល ត្រូវពាក់ម៉ាសពេលស្ថិតក្នុងទីប្រជុំជន និងពិធីជួបជុំគ្នា ក៏ដូចជាត្រូវរក្សាគម្លាតសុវត្ថិភាពជាដើម។ ការដែលយើងអនុវត្តន៍បានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលនេះ មានន័យថា យើងបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កុំឲ្យកើតលើខ្លួនយើង ក្រុមគ្រួសារយើងនិងសហគមន៍របស់យើង។

ដោយឡែកលោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងប្រាប់ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បងប្អូនពលករដែលមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់មានចំនួន ១៨៥៥នាក់ កំពុងធ្វើចត្តាឡីស័កនៅខេត្តឧត្តរមានជ័យចំនួន៥៨៤នាក់ និងបានយកសំណាកពិនិត្យរកមេរោគកូវីដ១៩ ចំនួន៨៧៤នាក់។

លោកថា មកដល់ថ្ងៃនេះមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តឧត្តរមានជ័យ មានចំនួន១២កន្លែង ក្រោមការណែនាំរបស់លោក ប៉ែន កុសល្យ គឺយើងត្រៀមពង្រីកមណ្ឌលធ្វើចត្តាឡីស័កថែមទៀត៕

ដោយ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម