ព័ត៌មានជាតិ
ជនអនាមិក កំពុងអុកឡុក កម្មវិធី WhatsApp និង Telegram
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់អ្នកប្រើប្រាស់កម្មវិធី WhatsApp និង Telegram ឱ្យមានការប្រុងប្រយ័ត្ន និងកុំឱ្យលេខសម្ងាត់ OTP ទៅអ្នកណាម្នាក់តាមរយៈសារ ឬទូរសព្ទឱ្យសោះ។
យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា មានគណនីទំនាក់ទំនងបណ្ដាញសង្គមដូចជា WhatsApp និង Telegram របស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានលួចចូលប្រើប្រាស់នៅពេលដែលម្ចាស់គណនីបានផ្ដល់ឱ្យជនអនាមិកនូវលេខសម្ងាត់ OTP ដែលពួកគេទទួលបានពីក្រុមហ៊ុន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែយល់ដឹងទាក់ទងនឹងការវាយប្រហារនេះ លោកអ្នកត្រូវស្វែងយល់ថា តើអ្វីទៅដែលជាលេខសម្ងាត់ OTP នោះ។
លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ដែលក្រុមហ៊ុនបានផ្ញើឱ្យតាមរយៈសារ នៅពេលដែលមានការស្នើសុំពីអ្នកប្រើប្រាស់ដើម្បីបង្កើតគណនីថ្មី ឬដើម្បីចូលប្រើប្រាស់ (Login) គណនីជាមួយនឹងឧបករណ៍ថ្មី។ ដូច្នេះដើម្បីអាចចូលទៅក្នុងគណនីរបស់លោកអ្នកបាននោះ ជនអនាមិកគ្រាន់តែដឹងនូវលេខទូរសព្ទរបស់លោកអ្នក ហើយពួកគេក៏ធ្វើការស្នើសុំលេខសម្ងាត់ OTP ថ្មី។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងទៀតថា ជនអនាមិកអាចចូលទៅក្នុងគណនីរបស់លោកអ្នកបាន ពួកគេគ្រាន់តែផ្ញើសារ ឬទូរសព្ទទៅលោកអ្នកដើម្បីលួងលោមឱ្យផ្ដល់នូវលេខសម្ងាត់នោះ ដោយប្រើប្រាស់រូបភាពផ្សេងៗដូចជា ពួកគេពួកគេជាបុគ្គលិករបស់ក្រុមហ៊ុន មិត្តភ័ក្តិ ឬលោកអ្នកបានឈ្នះរង្វាន់ហើយពួកគេត្រូវការលេខសម្ងាត់នោះ ដើម្បីបញ្ជាក់អត្តសញ្ញាណជាដើម។
ដើម្បីការពារកុំឱ្យមានការលួចចូលប្រើប្រាស់គណនីទំនាក់ទំនងបណ្ដាញសង្គមរបស់លោកអ្នក ជាពិសេសគណនីធនាគារនោះ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះទៅឱ្យជនទីបីនៅពេលដែលមានការស្នើសុំណាមួយឡើយ។
សូមបញ្ជាក់ផងដែរថា នាយកដ្ឋានក៏ធ្លាប់បានធ្វើការណែនាំបញ្ហាស្រដៀងគ្នានេះរួចមកហើយ ទាក់ទងនឹងការលួចចូលប្រើប្រាស់គណនីធនាគារ ដែលជនអនាមិកបានទូរសព្ទទៅអ្នកប្រើប្រាស់ ហើយបន្លំធ្វើជាបុគ្គលិករបស់ធនាគារដើម្បីទាមទារឱ្យផ្ដល់លេខសម្ងាត់នេះ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ