Connect with us

ព័ត៌មានជាតិ

កុំ​ឲ្យ​កកស្ទះ ប្រើបច្ចេកវិទ្យា​ស្កេន​ស្លាក​លេខ​រថយន្ត​ ​ផ្លូវល្បឿនលឿ​ន​ទៅ​ខេត្ត​ព្រះសីហនុ ​

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រសួង​កំពុង​សិក្សា​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​អាច​ស្កេន​លើ​ស្លាក​លេខ​រថយន្ត​ ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿនលឿន​ទៅ​ខេត្តព្រះសីហនុ ដោយ​មិន​បាច់​ឈប់​បង់​លុយ​នាំ​ឲ្យកក​​ស្ទះ​ខាត​ពេល​ដូច​មុន​ទៀត​ទេ។

លោក ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បង្ហើប​ការ​ប្រឹង​ប្រែង​របស់​ក្រសួង ដើម្បី​សម្រួល​នីតិវិធី​កាន់​តែងាយស្រួល ដោយសារ​កន្លងទៅ​កើត​មានការ​កកស្ទះ​នៅ​ពេល​រថយន្ត​ច្រើន​ធ្វើ​ដំណើរព្រមគ្នា​នៅ​បញ្ជរ​បង់​លុយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ពេល​រថយន្ត​ឆ្លង​កាត់ ​កាមេរ៉ានឹង​ចាប់​​ស្កេន​លេខ​រថយន្តហើយ​ឆែក​ដឹង​មានលុយ​ឬ​អត់លុយ​ចឹង​ទេ​មិន​បាច់​ឈប់​ចាំបង់លុយ​​ទៀត​ទេ”។

លោក​ថា តាមរយៈ​បច្ចេកវិទ្យានេះ រាល់​រថយន្តដែលធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​បង់​លុយ​អាច​ស្កេន​លើ​ស្លាក​រថយន្ត​ ដោយនឹង​​កាត់​យកទឹកប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ។

ការ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន​ទៅ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​​អ្នកប្រើប្រាស់​អាច​ទិញ​កាត​អេឡិចត្រូនិក​ ETC ​ដោយ​មិនចាំបាច់​ឈប់​ពេល​ដល់​កន្លែង​បញ្ជរ​បង់​ប្រាក់។ ពេល​ចាក​ចេញ​នៅ​កន្លែង​ប្ដូរ​ទិស ​ម៉ាស៊ីន​​នៅ​តាម​បញ្ជរ​បង់ប្រាក់​នឹង​គិត​តម្លៃ​ធ្វើ​ដំណើរ​ដោយ​ស្វ័យ​ប្រវត្តិ។

ក្នុង​ករណី​គ្មាន​កាត​អេឡិច​ត្រូនិក ​ETC ​បុគ្គលិក​នៅ​តាម​ច្រកចូលនឹង​ផ្តល់​កាត​ ១ ឱ្យ​ម្ចាស់​យាន​យន្ត។ ពេល​ធ្វើដំណើរ​ចាក​ចេញ​ច្រកណា​មួយ ​បុគ្គលិក​នៅ​តាម​បញ្ជរ​នឹង​យក​កាត​នោះ​ទៅ​ឆូត​តាម​កុំព្យូទ័រ ​និង​បង្ហាញ​ពី​តម្លៃ​ត្រូវ​ទូ​ទាត់។

អ្នក​ធ្វើដំណើរ​អាច​ទិញ​កាត​អេឡិចត្រូនិក ETC​ ​នៅតាម​ធនាគារ​ដៃគូរបស់​ក្រុមហ៊ុន​សាង​សង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម