Connect with us

ព័ត៌មានជាតិ

ថៅកែកំពុង​ចរចា សម្រួល​ដោះស្រាយ កូនចៅ​​មិន​ស្តាប់​ទាញ​កាំភ្លើង​បាញ់រះ​ផ្អើលប៉ុស្តិ៍

បានផុស

នៅ

ហេតុការណ៍​មួយ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ ០២ ខែ​មករា ឆ្នាំ ២០២០ ដែល​ជន​សង្ស័យ​ជា​អ្នក​បើកបរ​រថយន្ត​បាន​បង្ក​ហិង្សាលើអ្នករាជការសាធារណៈនិងប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចកើតហេតុប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ពៅ ហុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តប្រភេទផ្លូវ៤ មានទីលំនៅ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួន )។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅមុនពេលកើតហេតុ ជនសង្ស័យបានបេីកឡានធុនធំពីត្បូងមកជេីង ពេលមកដល់ខាងមុខប៉ុស្ដិ៍នគរបាល រដ្ឋបាលសំពៅពូន ក៏រេចង្កូតមកបុកបង្គោលភ្លើង០៣បង្គោល និងដាច់ខ្សែភ្លើងប្រមាណ៦០ម៉ែត្ររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល សំពៅពូន នៅវេលាម៉ោង ១៣ និង ៥០នាទី ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់រថយន្ដ និងជនបង្កទុកនៅប៉ុស្តិ៍ដើម្បីរង់ចាំថៅកែ ជាម្ចាស់ឡានមកដោះស្រាយ ជួសជុលដាក់បង្គោលភ្លេីងនិងដំឡើងសារជាថ្មី។

នៅពេលដែលថៅកែជាម្ចាស់រថយន្តឈ្មោះ គង់ ជៀបឡេង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិពេទ្យអរជូន ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានមកដល់នៅវេលាម៉ោងប្រមាណ ១៤ និង ៤០នាទី ក៏បានជួបនិយាយសម្របសម្រួលដោះស្រាយ ហើយថៅកែរថយន្តក៏បានយល់ព្រម ជួយរកជាងមកជួសជុល បង្គោល និងដំឡើងឡើងវិញ។

នៅខណៈដែលជាងកំពុងដំឡើង ក៏មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងបាត់អត្តសញ្ញាណប័ណ្ណ និងធ្វើសៀវភៅស្នាក់នៅ ពេលនោះដែរ មន្រ្តីប៉ុស្តិ៍បានចាក់សោរបើកទ្វារបន្ទប់ដាក់ឯកសារ ដើម្បីយកទម្រង់ឯកសារមកបំពេញបែបបទជូនប្រជាពលរដ្ឋ។ បន្ទាប់ពីបានយកឯកសារមកគ្រប់ហើយក៏បានចេញមកក្រៅវិញ ដោយទាញទ្វារអិប ដោយមិនបានចាក់សោរវិញទេ មួយរំពេចនោះដែរ ស្រាប់តែជនសង្ស័យឈ្មោះ ពៅ ហុង បានរត់ចូលបន្ទប់ដាក់ ឯកសារ និង អាវុធ ដោយបានដាក់គន្លឹះទ្វារពីខាងក្នុងមិនឱ្យអ្នកណាចូលទេ ពេលនោះ គឺវេលាម៉ោង ១៧ និង ០០នាទី នៅក្នុងបន្ទប់ធ្វើការនោះ គឺមានឯកសាររដ្ឋបាលប៉ុស្គិ៍ និងអាវុធAK ចំនួន០៣ដើម AKបត់២ដើម AKស្វាយកាត់១ដើម។

បន្ទាប់មកទាំងសមត្ថកិច្ចប៉ុស្តិ៍ និងថៅកែជាម្ចាស់រថយន្តបាននិយាយលួងលោមឱ្យជនសង្ស័យ បើកទ្វារ ចេញមកក្រៅវិញ តែជនសង្ស័យមិនបានចេញមកតាមការសំណូមពររបស់សមត្ថកិច្ច និងថៅកែដែលជា ម្ចាស់រថយន្តទេ ឃើញដូច្នេះ សមត្ថកិច្ច ប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការស្រុកកោះធំ ដើម្បីមានគោលការបន្ត។

លុះដល់ម៉ោងប្រមាណ១៩និង២៨នាទី ជនសង្ស័យក៏បានយកអាវុធរបស់ប៉ុស្តិ៍នោះបាញ់គំរាមមកលើសមត្ថកិច្ចនគរបាល ជាបន្តបន្ទាប់អស់ចំនួន០៣គ្រាប់។

ស្របពេលនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ មកដល់ ក្រោយ មកជនសង្ស័យក៏បានផ្ទុះអាវុធបាញ់ជាបន្តបន្ទាប់អស់០៤គ្រាប់ទៀត ទើបកម្លាំងដែលដឹកនាំបង្ក្រាបផ្ទាល់ដោយ លោកឧត្តម សេនីយ៍ទោស្នងការ បានប្រើប្រាស់គ្រប់វិធានការជំនាញ រហូតដល់វេលាម៉ោង២២និង១០នាទី ទើបទម្លុះទ្វារបាញ់កាំភ្លើងផ្សែង បង្ហូរទឹកភ្នែកចូលក្នុងបន្ទប់នោះ ទើបជនសង្ស័យរត់ចេញមកក្រៅ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្ដង ។

ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម