Connect with us

ព័ត៌មានជាតិ

រថយន្ត​ហាយ​ឡិន​ឌ័រ បោះពួយ​លឿន​ទៅបុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្សម្នា​ក់នៅ​ស្រុក​ពួក​

បានផុស

នៅ

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ហាយ​ឡិន​ឌ័រ​មួយ​គ្រឿងបើកបរ​ក្នុង​ល្បឿន​លឿនជ្រុល​ទៅបុក​ម៉ូតូ​ដែល​កំពុងបត់​ឆ្វេង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅនឹងកន្លែង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​៥០​នាទី ថ្ងៃទី​៣ ខែមករា​ ឆ្នាំ​២០២១ លើផ្លូវ​ជាតិ​លេខ​៦ ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា​ ​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័រ ពណ៍ ស​ ពាក់​ស្លា​កលេខ​​បាត់ដំបង​2B.3606

បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​)​ បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​បាន​បុក​ម៉ូតូ​ម៉ា​ក ​វ៉េវ ​​ផលិត​ឆ្នាំ​២០០១​ ពណ៌​ក្រហម ពាក់​ស្លា​កលេខ​ស្វាយ​រៀង1A.1484 បើកបរ​ដោយ​ឈ្មោះ​ ម៉ៅ វ៉ាត​ ភេទ ប្រុស​អាយុ​៧៦​ឆ្នាំ ​នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀម​រាម​​។ បើកបរ​ទិសដៅ​ពី​កើ​ត​ទៅ​លិច​។​

លោក​បន្ថែមថា​ ករណីនេះ​មូលហេតុ​បណ្តាលមកពី​អ្នកបើក​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ​ហើយ​អ្នកបើក​បរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ដូចគ្នា។

​លោក​បញ្ជាក់ថា​ ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ពួក បាន​ចុះ​ដល់កន្លែងកើត​ហេតុដើម្បីវាស់វែង​ យកក​វត្ថុតាង​ពាក់ព័ន្ធទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​និ​តិ​វិធី​។​ ចំណែកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម