Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​លេខ​៣ នឹង​មាន​ជញ្ជីង​​​ក្រោម​ដី ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ដោយ​ស្វ័យប្រវត្តិ​

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹង​ដំណើរការ​ជញ្ជីង​​​​ថ្លឹង​រថយន្ត​ក្រោមដី ចំនួនពីរកន្លែង នៅផ្លូវជាតិ​លេខ៣ ​ដើម្បី​បង្ការ​ការ​ដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវថ្នល់ងាយរងការខូចខាត​។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងឱកាស​ចុះ​ពិនិត្យការ​សាងសង់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១នេះថា ក្រសួង នឹងដាក់ឱ្យ​ដំ​ណើរការនូវជញ្ជីង​​​ថ្លឹងរថយន្តក្រោមដី ចំនួនពីរកន្លែងនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ជញ្ជីង​​​ថ្លឹងរថយន្តក្រោមដី ទាំងពីរកន្លែងនេះ មានបំពាក់កាមេរ៉ា ច្បាស់លាស់ ហើយ​នៅ​ពេល​រថយន្ត​ឆ្លងកាត់ គឺ​បាន​ដឹង​ពី​ទម្ងន់​រថយន្ត​តែម្ដង។
 
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​​បានមានប្រសាសន៍ដែរថា ការសាងសង់ផ្លូវជាតិលេខ៣ ដោយក្រុមហ៊ុន ចិន អាចនឹងធ្វើរួចរាល់នៅមុន​គម្រោង​ ដែល​ករណី​នេះ លោក​អះអាង​ថា ការធ្វើរួចមុន​គម្រោង​ មិនមែន​មាន​ន័យ​ថា ជាការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះទេ ៕



 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម