Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបងមួយ មាន​ពលករ​ឆ្លងកូវីដ ៦ នាក់ ក្នុង​ចំណោម​ពលករ​ជិត ២ ពាន់​នាក់

បានផុស

នៅ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ខេត្តបាត់ដំបងទទួលបានពលករខ្មែរមកពីប្រទេសថៃសរុប ១៧៣៥ នាក់ស្រី៧១៩នាក់និងបានយកសំណាកសរុប ១៥៤៣នាក់ ក្នុងនោះពលករមានវិជ្ជមានវីរុសកូវីដ១៩ចំនួន ៦ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឱសថ បណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងចំណោមពលករសរុប ១៧៣៥នាក់ស្រី៥៨០នាក់នោះមានពលករមានស្រុកកំណើតនៅខេត្តបាត់ដំបងផ្ទាល់៧៧៩នាក់ស្រី៣១៦នាក់កំពុងធ្វើចត្តាឡីស័កនៅមណ្ឌល១ចំនួន១៤១៨នាក់ស្រី៥៨០នាក់ និងធ្វើចត្តាឡីស័កនៅមណ្ឌល២ចំនួន២០នាក់ស្រី១៣នាក់។

លោកបានបន្តទៀតថា ក្នុងចំណោមពលករខ្មែរដែលមានវិជ្ជមានវីរុស១៩ចំនួន៦នាក់នោះរកឃើញក្នុងការធ្វើតេស្តលើកទី១ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី៣សរុបចំនួន១៣៥៩នាក់។ចំណែកការធ្វើតេស្តជាលើកទី២ទៅលើពលករចំនួន១៨៤នាក់ដោយលទ្ធផលអវិជ្ជមានទាំងអស់។

ក្នុងដំណើរចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជាថៃកាលពីចុងសប្តាហ៍កន្លងទៅនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធត្រូវពង្រឹងការធ្វើចត្តាឡីស័កទៅលើពលករខ្មែរមកពីថៃឲ្យបានគ្រប់១៤ថ្ងៃដើម្បីការពារកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩លក្ខណៈទ្រង់ទ្រាយធំនិងឆ្លងចូលទៅក្នុងសហគមន៍។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៨២នាក់ក្នុងនោះមានពលករខ្មែរមកពីថៃចំនួន១៧នាក់នៅខេត្តបាត់ដំបង៦នាក់និងខេត្តប៉ៃលិន១១នាក់និងមានអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ព្រមទាំងអ្នកជំងឺចំនួន២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៥៤ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៥៥ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម