Connect with us

ព័ត៌មានជាតិ

ផ្លូវ​លេខ​២៨៥ នៅ​ខណ្ឌទួលគោក​ បាន​អ៊ុត​កៅស៊ូ​រួចរាល់​ជា​ស្ថាពរ​ហើយ​

បានផុស

នៅ

​កំណាត់​ផ្លូវ​លេខ​២៨៥​ប្រវែង​៤៩០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​កន្លះ ​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ខណ្ឌទួលគោក​ បាន​ឈាន​ដល់​ដំណាក់កាល​អ៊ុត​កៅស៊ូ​បញ្ចប់​ហើយ បើ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​០៣ មករា​ឆ្នាំ​២០២១​ម្សិលមិញ ក្រោយពី​បាន​ដំណើរ​ការ​ធ្វើ​គ្រឹះ​បាន​រួចរាល់​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ​ក្នុង​ខណ្ឌ​ទួលគោក​ ដែល​ត្រូវ​ស្តារ​ឡើងវិញ​ជាបន្ទាន់​ក្រោយ​ទទួលរង​ជំនន់​ទឹកភ្លៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា អនុវត្តតាម​ការណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ផ្លូវ​ចំនួន​៧​ខ្សែ​ក្នុងភូមិសាស្ត្រ​ ខណ្ឌ​ទួលគោក​នឹង​ត្រូវ​ធ្វើការ​ជួសជុល​កែលំអ​ឡើងវិញ​ ក្រោយ​ជំនន់​ទឹកភ្លៀង ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ ក៏​ដូច​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ ផង​ដែរ​។​

​មាន​ផ្លូវ​ជាច្រើន​ខ្សែ​រួច មក​ហើយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ដំណើរការ​ជួសជុល​កែលំអ​ឡើងវិញ​ក្នុងចំណោម​ផ្លូវ​ទាំង​២៩​ខ្សែ​ ដែល​ត្រូវ​ស្តារ​ឡើង​វិញ​ បន្ទាប់ពី​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងមក​។​ ក្នុង​នោះ​មាន​ផ្លូវ​ខ្លះ​ ត្រូវ​ធ្វើ​គ្រឹះ​ជាថ្មី ផ្លូវ​ខ្លះ​អ៊ុត​កៅស៊ូ​ជាថ្មី​ជាដើម​ទៅតាម​ស្តង់ដារ​បច្ចេកទេស​។ ផ្លូវ​លេខ​២៨៥​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ដែល​បាន​អ៊ុត​កៅស៊ូ បញ្ចប់​នាពេល​នេះ គឺជា​កំណាត់​ផ្លូវ​មួយ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៥១៦​ទៅ​ផ្លូវ​លេខ​៦០៨ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​រួមចំណែក​រំដោះ​ចរាចរ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌទួលគោក​ នឹង​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៧០(​ទំនប់​ទួលគោក​)​។

​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​ខាងលើ​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​បាន​កំណត់​យក​ចំណុច​អាទិភាព​ជាច្រើន​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ការរស់នៅ​និង​ការ​ប្រកប​របរ​ស៊ី ការ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល​ ដែល​ជា​សមិទ្ធផល​បាន​មក​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍន៍​ដែល​ជា​តម្រូវការ​មូលដ្ឋាន​រប​ស់​ប្រជាពលរដ្ឋ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម