Connect with us

ព័ត៌មានជាតិ

ការរកឃើញ គំនូរបុរាណលើថ្មនៅកម្ពុជា អាចមានអាយុកាលជាង ៣០០០ ឆ្នាំមុន

បានផុស

នៅ

លោក ហេង ថាន អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក ក្នុ បាឋកថា ស្តីពី “មរតកបេតិកភណ្ឌវប្បធម៌ និងអារ្យធម៌ខ្មែរ” នាពេលថ្មីៗនេះបានឱ្យដឹងថា តាមការសន្និដ្ឋាន អ្នកឯកទេសគំនូរបុរាណកត់សម្គាល់ថា បច្ចេកទេសគូរដោយប្រើថ្នាំទឹក មាននៅស្ទើរគ្រប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានចំណាស់ជាងគេក្នុងវិស័យគំនូរបុរាណលើថ្ម យ៉ាងហោចណាស់ចាប់ពីសម័យមនុស្សបរបាញ់សត្វ និងប្រមូលផលផ្លែឈើ កាលពីជាង ៣០០០ ឆ្នាំមុនដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ថាន លើកឡើងថា គំនូររូបត្រីធំៗនៅលើភ្នំគូលេន ទាំងរូបរាង និងបច្ចេកទេស ដូចគ្នានឹងរូបត្រីរកឃើញនៅច្រាំង ទន្លេនៃតំបន់បាតែម មេគង្គ ក្នុងខេត្តអ៊ូប៊ុន ហើយរូបមនុស្សឈរលើកដៃទាំងពីរទៅលើ គឺមានលក្ខណៈដូចគ្នានឹងរូបរកឃើញនៅ ថាមកែវឌើងស៊ីសាវ៉ាត់កាញ់ឆ្នាបុរី នៃប្រទេសថៃបច្ចុប្បន្ន។ យោងលើលក្ខណៈរូប នៃគំនូរសត្វ គឺស្រដៀងគ្នាច្រើនទៅនឹងគំនូរនៅប្រទេសថៃ ដែលមានអាយុជាង ៣០០០ឆ្នាំមុន ហើយវាបានបង្ហាញច្រើននូវភាពជាសត្វចិញ្ចឹមសម្រាប់អូស​ទាញ។

នៅក្នុងពើង (ថ្មភ្នំដែលពើងលយពេញដូចជាដំបូលល្មមជ្រកភ្លៀងបាន) ខ្លះ ឃើញមានបំណែកភាជន៍រឹងមានស្រទាប់រលោង ដែលផលិតនៅចន្លោះពីសតវត្យទី១០ ទៅ១៣ និងនៅក្បែរជើងខ្លះ មានរូបចម្លាក់ និងសិលាចារឹកនៅសតវត្យទី១១ និង១២ទៀតផង។ រហូតដល់ពេលនេះ ការស្រាវជ្រាវពីគំនូរបុរាណលើថ្ម នៅតំបន់ភ្នំគូលេនក្តី ក្នុងតំបន់ភ្នំក្រវាញក្តី មិនទាន់មានការកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយ។

លោក ហេង ថាន បញ្ជាក់ថា គំនូរបុរាណលើថ្ម នៅកម្ពុជា ត្រូវបានរកឃើញដំបូង នៅដើមទសវត្ស១៩៦០ ដោយ លោក ហ្សង់ ប៊ូល បានប្រទះឃើញចម្លាក់ក្រឡោតនៅតាមថ្ម នឹង ពើង នៅលើភ្នំគូលេន។ លុះនៅពាក់កណ្ដាលឆ្នាំ២០០៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មានគំនូរបុរាណលើថ្ម នៅភ្នំក្រវ៉ាញ តាមរយៈមន្ត្រីអភិរក្សសត្វព្រៃរបស់អង្គការក្រៅរដ្ឋាភិបាល។ គំនូរគូរ នៅលើជញ្ជាំង និងពិដាននៃពើង ស្ថិតក្នុងភូមិកាណម ឃុំរការ ខេត្តពោធិសាត់។

ដើមឆ្នាំ២០១១ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរអប្សរា បានប្រទះឃើញគំនូរបុរាណចំនួន ២បន្ថែមទៀត គឺពើងព្រះខាប និងល្អាងប្រចៀវ។

ខែសីហា ឆ្នាំ២០១២ ក្រុមស្រាវជ្រាវអាជ្ញាធរអប្សរា បានរកឃើញពើងគំនូរនៅស្រុក ស្វាយចេក ខេត្តឧត្តរមានជ័យ។

ខែកញ្ញា ឆ្នាំ២០១៣ ក្រុមស្រាវជ្រាវនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រទះឃើញល្អាង និងពើងមានគំនូរបុរាណចំនួន៤ លើភ្នំក្រវ៉ាញ ស្ថិតក្នុងស្រុកវាលវែង ខេត្ត ពោធិ៍សាត់។

គួររំលឹកថា នៅចុងឆ្នាំ២០០៩ ក្រុមស្រាវជ្រាវផ្លូវបុរាណ នៃអាជ្ញាធរអប្សរា បានប្រទះឃើញពើងថ្ម ដែលមានគំនូរបុរាណដូចនៅ ភ្នំក្រវ៉ាញដែរ។ ពើងមានគំនូរទាំងនេះ ស្ថិតនៅតាមបណ្ដោយអូរ ក្នុងភូមិសាស្ត្រនៃភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ បន្ទាប់មកក្រុមស្រាវជ្រាវបានទាក់ទងអញ្ជើញលោកសាស្ត្រាចារ្យ Paul Taçon ជាអ្នកឯកទេសពីគំនូរបុរាណលើថ្ម មកពីសាកលវិទ្យាល័យ Gliffith University នៃប្រទេសអូស្ត្រាលី ដើម្បីជួយបណ្តុះបណ្តាល និងណែនាំពីទិសដៅអនុវត្តបន្តទៅអនាគត ទាំងការស្រាវជ្រាវ និងកិច្ចការអភិរក្ស។ ខែធ្នូ ឆ្នាំ២០១១ អាជ្ញាធរអប្សរាបានបង្ហាញលទ្ធផលស្រាវជ្រាវនេះ ទៅគណ:កម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីកិច្ចការអភិរក្ស និង អភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC បានពិនិត្យ និងសម្រេចឱ្យបន្តសិក្សា និងរុករកបន្ថែមនូវរាល់ស្វាកស្នាម និងគំនូរបុរាណលើភ្នំគូលែន៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥៧ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម