Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត ​ប្រាប់​អាជ្ញាធរ និង​ពលរដ្ឋ​ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ-​១៩ កុំ​អាង​វ៉ាក់សាំង

បានផុស

នៅ

បើ​ទោះ​ប្រមុខ​រាជរដ្ឋាភិបាល​គ្រោង​ផ្តល់​ការចាក់​វាក់​សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩​ ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​គ្រប់រូប​ក៏ដោយ ក៏​អភិបាល​ខេត្តកំពត​បាន​ប្រាប់​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ទៅក្នុង​សហគមន៍ នៃ​ខេត្តកំពត​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​បែបនេះ ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិកាកាកបាទក្រ ហមកម្ពុជា​ខេត្តកំពត នៅក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​ប្រជាពលរដ្ឋ​ប្រឈម​ងាយ​រងគ្រោះ​ចំនួន១០០​គ្រួសារ ​មកពី​ស្រុក​បន្ទាយមាស និង​ស្រុក​អង្គរជ័យ ខេត្តកំពត នៅ​ថ្ងៃអាទិត្យ ទី​០៣ ខែមករា ឆ្នាំ​២០២១ នៅ​សាលាបឋមសិក្សា អ៊ុយ ស៊ើ​ង ត្រាំ សសរ ស្រុក​បន្ទាយមាស​។

លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ដោយ​ពិធី​នោះ​ក៏ មាន​ការចូលរួម​ពី​សមាជិក សមាជិកា គណៈកម្មការ​សាខា​កាកបាទក្រហម ក្រុង​ស្រុក ផងដែរ​នោះ​។​

លោក ជាវ តា​យ បានបញ្ជាក់​ទៀតថា បច្ចុប្បន្ន​ ស្ថិតនៅក្នុង​ស្ថានភាព​ពិភពលោក​ក៏ដូចជា​កម្ពុជា​យើង​បាន​នឹង​កំពុង​ជួប​នូវ​វិបត្តិជាស​កល​នៃ​ជំងឺ​កូ​វីត​១៩ ប្រមុខ​រាជរដ្ឋាភិបាលសម្ដេច​តេ​ជោ ហ៊ុនសែន បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត និង​បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ដោយមាន​ចំណាត់ការ​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលមកក្នុង​សហគមន៍​។

ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ នៅពេល​ជំងឺ​កូ​វីដ​១៩ បាន​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ប្រទេស​ថៃ សម្តេច​តេ​ជោ បាន​បញ្ជា​ឲ្យរាល់​ពលករ​មកពី​ប្រទេស​ថៃ​ ត្រូវ​ចូលទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ព្រំដែន​ផ្ទាល់​តែម្តង​ មិន​អនុញ្ញាត​ឲ្យ​មក​ផ្ទះ​ទេ ព្រោះ​ពលករ​មកពី​ប្រទេស​ថៃ​ងាយ​ប្រឈម​និង​បញ្ហា​ការឆ្លង​កូ​វីដ​១៩​ខ្លាំង​។​

ទ្ទឹម​នឹង​នេះ សម្តេច​ក៏​គ្រោង​នឹង​ផ្តល់ជូន​ការចាក់​វាក់​សាំង​ការពារ​ជំងឺ​កូ​វី​១៩ដល់​ពលរដ្ឋ​គ្រប់រូប​ដោយ​ឥតគិតថ្លៃ ដែល​ជំហាន​ដំបូង​នេះ ​ត្រូវ​ប្រើ​វាក់​សាំង​ចំនួន១​លាន​ដូ​ស​ នៅពេល​ខាងមុខ​ផងដែរ​។​

បើទោះបី​យ៉ាងនេះ​ក្តី លោក​អភិបាលខេត្តក៏បានអំពាវនាវ​ដល់​ពលរ​ដ្ឋ ពិសេស​អាជ្ញា​ធរត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា ជំងឺ​កូ​វីដ​១៩​នេះ​បន្ថែមទៀត ដោយ​មិនត្រូវ​ធ្វេសប្រហែសឬ​បណ្ដែត​បណ្ដោយ​ចំពោះ​បញ្ហា​នេះទេ បើទោះជា​មាន​វាក់​សាំង​ការពារ​ហើយ​ក៏ដោយចុះ​។​

ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏បានពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​តេ​ជោ​ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើងគ្រប់​កាលៈទេសៈ និង​បានជំរុញលើកទឹកចិត្ត​ដល់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​សង្គម ពិសេស​វិធានការ​អនាម័យ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត​ ឲ្យ​បានជា​ប្រចាំ ហើយ​បើ​មិនចាំបាច់ សូមកុំ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗដែលមាន​មនុស្សម្នា​ច្រើន​។

ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋត្រូវ​បង្កើន​ការដាំដុះ ​ឬ​បង្កើតជា​វ៉ា​រី​វប្បកម្ម​ការចិញ្ចឹម​ត្រី និង​សត្វ រួមផ្សំ​បន្ថែមទៀត ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ព្រោះ​អំណោយ​ដែល​បាន​ដល់ពេលនេះ​គ្រាន់តែ​បាន​ជួយ​រំលែក​ការ​លំបាក​មួយគ្រា​តែប៉ុណ្ណោះ​។​

អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំង​ចំនួន​១០០គ្រួសារ ក្នុងនោះ​មកពី​ស្រុក​បន្ទាយមាស​៥០​គ្រួសារ និង​ស្រុក​អង្គរជ័យ​៥០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ស្ករស​១​គីឡូក្រាម និង​ថវិកា​មួយចំនួន​ផងដែរ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម