Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ​ទួលគោក​បញ្ជា​ចៅសង្កាត់​ចុះបង្ក្រាប​ទីតាំង​ឆ្នោត​វៀតណាម ដុះ​ស្លែ​២​ទីកន្លែង​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាលខណ្ឌ​ទួលគោក​និង​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខណ្ឌទួលគោក លោក​ឯក ឃុន​ដឿ​ន នៅ​រសៀល​ថ្ងៃទី​៤​មករា​២០២១​នេះ បាន​បញ្ជា​ឲ្យ​លោក​ចៅសង្កាត់ ផ្សារ​ដើម​គរ ចុះ​ពិនិត្យ​និង​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម ដុះ​ស្លែ​២​ទីកន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២២៣​ស្ថិតនៅ​ផ្ទះ​មិន​ដាក់​ស្លាក​យីហោ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​និង​ទី​២​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២២០Z ​កែង​ផ្លូវ​លេខ​២២៣​ស្ថិតនៅ​ផ្ទះ​លេខ​២៨(​ខាងក្រោយ​ទីតាំង​ផ្ទះ​វី​ង​) ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ​ក្នុង​ខណ្ឌ​ទួល​គោ​ជាបន្ទាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជា​របស់​លោក​អភិបាលខណ្ឌ​ទួលគោក​ខាងលើនេះ ​បាន​ធ្វើ​ឡើងក្រោយពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ថា មាន​ទីតាំង​ឆ្នោត​វៀតណាម​ដុះ​ស្លែ​មួយ​កន្លែង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២២០Z​ កែង​ផ្លូវ​លេខ​២២៣​ ស្ថិតនៅ​ផ្ទះ​លេខ​២៨(​ខាងក្រោយ​ទីតាំង​ផ្ទះ​វី​ង​)​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ដែល​ម្ចាស់​ទីតាំង​កំពុងតែ​មក​លើ​បើក​ដំណើរការ​យ៉ាង​រលូន​យូរ​ឆ្នាំ​មកហើយ​។ ទី​២​ទីតាំង​ភ្នាល់​បាល់​ដ៏​ធំ​មួយ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២២៣​ស្ថិតនៅ​ផ្ទះ​មិន​ដាក់​ស្លាក​យីហោ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌទួលគោក​ម្ចាស់​ទីតាំង​កំពុងតែ​បើក​ដំណើរការ​យ៉ាង​រលូន​ផ្គើន​ពី​បទ​របស់​អភិបាល​រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​ដែរ ​ប្រជាពលរដ្ឋ​នៅ​ជិត​ទីតាំង​ខាងលើ​សូម​សំណូមពរ​ដល់​លោក​អភិបាល​ខណ្ឌទួលគោក​សូម​មាន​វិធានការ​ចុះ​បង្ក្រាប​ទៅលើ​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​ដោយសារតែ​កូនចៅ​របស់​ពួកគាត់​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ចាញ់​លុយ​អស់​ជាច្រើន​ក្នុង​មួយថ្ងៃៗ​រួម​ទាំង​មហាជន​មកពី​គ្រប់ទិសទី​នាំគ្នា​មក​ចាក់​បាល់​ខាងលើនេះ​។

ប្រជាពលរដ្ឋ​សង្ឃឹម​ជឿ​ជាក់​ថា ​លោក​អភិបាល​ខណ្ឌទួលគោក​នឹង​មាន​ចំណាត់ការ​ទៅលើ​ទីតាំង​ខាងលើនេះ​បាន​។ ជាមួយគ្នា​នោះ​លោក​អភិបាលខណ្ឌ​ទួលគោក​បាន​ជម្រាប​ប្រជាពលរដ្ឋ​ថា សូម​បងប្អូន​ជឿជាក់​លើ​អាជ្ញាធរ​ចុះ​ពិតជា​ផ្ដល់​យុ​ត្តិ​ធម៌​បងប្អូន​ដោយ​ចាត់ការ​ទីតាំង​ខាងលើ​ឲ្យ​អស់​ហើយ​សូម​ប្រជាពលរដ្ឋ​បន្ត​ធ្វើជា​ភ្នែក​ជា​ច្រមុះ​អាជ្ញាធរ​បន្ត​ទៀត​ ដើម្បី​មូលដ្ឋាន​យើង​ល្អ​គ្មាន​ល្បែងស៊ីសង៕
ដោយ ៖ ស្រីរ័ត្ន

សូមចុច ៖ បែក​ធ្លាយ លោក ត្រាំ ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋ Georgia រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ

សូមចុច ៖នាំ​គ្នា​ចូល​ជ្រក​ភ្លៀង បែរជា​បាក់​ដំបូល​អគារ​ស្លាប់​១៩​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម