Connect with us

ព័ត៌មានជាតិ

រថយន្ត​សណ្តោង​ខ្នាត​ធំ បុក​រះ​រថយន្ត​ធន់​តូច​៣​គ្រឿង អ្នក​បើក​រត់​បាត់ស្រមោល​

បានផុស

នៅ

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​បណ្តាល​ឲ្យ​រថយន្ត​ធន់​តូច​ចំនួន​បី​គ្រឿង​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ តែ​សំណាងល្អ ពុំ​មាន​អ្នក​បាត់បង់​ជីវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រោះថ្នាក់​នេះ ​បាន​កើត​ឡើង​នៅ វេលា​ម៉ោង​១៩ និង​៣៩​នាទី កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គល់ស្ពាន​ព្រែក​កំពង់បាយ​ត្រើយ​ខាង​កើត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាង​ជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត រវាង​រថយន្ត​និង​រថយន្ត​ ដែល​មាន​ទិសដៅ​ខ្វែង​គ្នា រួច​ខ្ទាត់​ទៅ​ប៉ះ​រថយន្ត​ចំនួន​២​គ្រឿង​ទៀត ដែល​មាន​ទិសដៅ​ផ្ទុយគ្នា​ ផង​ដែរ​។

​ជុំវិញ​ករណី​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​សាវតារ (​រត់​គេចខ្លួន​បាត់​ក្រោយពេល​កើត​ហេតុ​) បើកបរ​រថយន្ត​ម៉ាក HYUNDAI GOLD ប្រភេទ​ក្បាល​សណ្តោង​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-8199 និង​សណ្តោង​រ៉ឺម៉ក​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-8199 មាន​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន មកដល់​ចំណុច​កើត​ហេតុ បាន​កៀរ​រថយន្ត​មួយ​គ្រឿង ដែល​មាន​ទិសដៅ​ខ្វែង​គ្នា ចំ​ពី​ចំហៀង​ផ្នែក​ខាងឆ្វេង​។ អ្នក​បើ​កបរ​រថយន្ត​ឈ្មោះ អ៊ូច វូ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ភូ យួន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប បើកបរ​រថយន្ត​ម៉ាក TOYOTA CAMRY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-6759 មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​មិន​គោរព​សិទ្ធិ ក៏​ត្រូវ​រថយន្ត​ដែល​មកពី​ទិស​ខាង​កើត​កៀរ ធ្វើ​ឲ្យ​រថយន្ត​ខ្ទាត​ទៅ​ប៉ះ​និង​រថយន្ត​ចំនួន​២​គ្រឿង​ទៀត ដែល​មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​រង​របួស​ស្រាល បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពត​។

​ប្រភព​ដដែល​បាន​បន្តថា អ្នក​បើកបរ​រថយន្ត​ដែល​រងគ្រោះ​២​គ្រឿង​ទៀត ទី​១. ឈ្មោះ ខៀវ ស៊ីវ​ត្ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បើកបរ​រថយន្ត​ម៉ាក HYUNDAI CLICK ពណ៌​ទឹក​សមុទ្រ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-0389 មាន​ទិសដៅ​ពី​លិច​ទៅ​កើត​។ អ្នក​បើកបរ​រថយន្ត​ទី​២. ឈ្មោះ មែ តា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាង​ជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត បើកបរ​រថយន្ត​ម៉ាក MAZDA BT-50 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-5266 មាន​ទិសដៅ​ពី​លិចទៅ​កើត​។ ​បច្ចុប្បន្ន​វត្ថុតាង​រួមមាន​រថយន្ត​ចំនួន​៤​គ្រឿង សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នង​ការដ្ឋាន​នគរ​ខេត្ត​កំពត​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម